ព័ត៌មានទាន់ហេតុការណ៍៖

បាក់ទំនប់អណ្តូងរ៉ែនៅប្រេស៊ីល​ស្លាប់កើនឡើងបន្តបន្ទាប់ ក្រោយបាត់ខ្លួន​២០០នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៧នាក់ស្លាប់ និង ជាង ២០០នាក់បាត់ខ្លួន​ ក្រោយការបាក់ទំនប់ រ៉ែ​នៅរដ្ឋ​ Minas Gerais ភាគនិរតីប្រទេសប្រេស៊ី ។ នៅពេលនេះកម្លាំងជួយសង្គ្រោះកំពុងតែស្វែង​អ្នកដែលបាត់ខ្លួន​ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ​។

ប្រភពព័ត៌មានជាបឋមបានឲ្យដឹងថា មានសាកសព​៧នាក់ត្រូវបានរកឃើញ ហើយនៅបាត់ខ្លួនប្រមាណ២០០នាក់ ។ កម្លាំងជួយសង្គ្រោះប្រេស៊ីលបានឲ្យដឹងថា កម្មករ ប្រមាណ១០០នាក់កំពុងតែ​ ញាំអាហារថ្ងៃត្រង​នៅក្នុងផ្ទះបាយ ក្នុងពេលគ្រោះថ្នាក់កើតឡើង បណ្តាលឲ្យបាត់ខ្លួនទាំងអស់​។

ប្រធានាធិបតីប្រឹស៊ីលលោក Jair Bolsonaro ​និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Fernando Azevedo ​នឹងទៅកាន់កន្លែងកើតហេតុនៅថ្ងៃទី​២៦ខែមករា​នេះ ។ទំនប់អណ្តូររ៉ែ បានបាក់ កាលពីថ្ងៃទី២៥ ខែមករា ហូរនាំយកភក់ល្បាប់ កាកសំណល់ ជនលិចចូលភូមិដ្ឋាន សហគមន៍ និងធ្វើឲ្យមនុស្សប្រហែល២០០នាក់បាត់ខ្លួន ។

ក្រុមហ៊ុន Vale SA ដែលប្រតិបត្តិទំនប់ខាងលើនោះ និយាយថា សហគមន៍ Vila Ferteco ទាំងមូលតែម្តង ត្រូវលិចលង់ដោយភក់ល្បាប់ និងកាកសំណល់ បណ្តាលមកពីការបាក់ទំនប់នេះ និងធ្វើឲ្យកម្មករប្រហែល២០០នាក់បាត់ខ្លួន ។

ទីតាំងទំនប់អណ្តូងរ៉ែនេះ ស្ថិតនៅក្នុងតំបន់ទីក្រុង Brumadinho ។ ក្រុមជួយសង្គ្រោះបានជម្លៀសមនុស្សតាមឧទ្ធម្ភាគចក្រ និងយានយន្តហៅលើដី ។ មិនទាន់មានរបាយការណ៍ចំនួនអ្នកស្លាប់នោះទេ ។ ប៉ុន្តែគេប៉ាន់ប្រមាណថា ប្រហែល២០០នាក់បាត់ខ្លួន ដោយសារតែការបាក់ទំនប់នេះ ។

ចំនួនអ្នកស្លាប់នឹងបន្តកើតឡើង ដោយអ្នកបាត់ខ្លួន​ មានសង្ឃឹមរស់តិចណាស់ ដោយត្រូវកប់ក្រោមកំនរភក់ល្បាប់ ៕


ចែករំលែក៖