ព័ត៌មានទាន់ហេតុការណ៍៖

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារីគ្លីនតុន នៅតែមានបំណងចង់ប្រជែងជាមួយលោកត្រាំ ម្តងទៀត

ចែករំលែក៖

លោកស្រី ហ៊ីលឡារីគ្លីនតុន​ នៅតែរក្សាពីគោលបំណងចង់ក្លាយទៅជា​ប្រធានាធិបតីអាមេរិក នៅក្នុងឆ្នាំ​២០២០ ។ សារព័ត៌មាន ស៊ីអិនអិន បានផ្សាយថា លោកស្រី​ ហ៊ីលឡារី គ្លីនតុន​ នៅតែមានបំណងចង់ប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក ម្តងទៀតនៅក្នុងឆ្នាំ​២០២០ ។

ទោះបីមានព័ត៌មានបែបនេះក្តី តែលោកស្រី ហ៊ីលឡារី គ្លីនតុន នៅមិនទាន់សម្រេច​ថា តើ នឹងបន្តប្រកួតប្រជែង​ តំណែង ប្រធានាអាមេរិកនៅក្នុងឆ្នាំ​២០២០នៅឡើយទេ ។ ប៉ុន្តែមិត្តភក្តិលោកស្រី ហ៊ីលឡារីគ្លីនតោន បានលើកឡើងថា​ លោកស្រីអាចនឹងមិនបន្ត​ប្រកួតប្រជែងឡើយ ដោយបញ្ហាសុខភាព ។

ប៉ុន្តែក្រុមអ្នកឯកទេសវិភាគ​បានលើកឡើងថា លោកស្រី អាចនឹងប្រជែង ជាមួយលោក ត្រាំ ម្តងទៀត នៅក្នុងឆ្នាំ​២០២០ ដោយកាលពីឆ្នាំ​២០១៦ លោកស្រី ចាញ់ លោកដូណាល់ ត្រាំដោយមិនអស់ចិត្ត ។

កាលពីខែ​តុលា​ កន្លងមក លោកស្រី ហ៊ីលឡារីគ្លីនតោន ក៏បាន លើកឡើងថា លោកស្រីចង់ក្លាយទៅជាប្រធានាធិបតីអាមេរិក ។

ប្រសិនបើលោកស្រី ហ៊ីលឡារីគ្លីនតុន បន្តឈរឈ្មោះនោះ នៅក្នុងជួគណបក្សប្រជាធិបតេយ្យ និងមានស្ត្រីពីរនាក់ ចេញមុខប្រកួតប្រជែងជាមួយលោកត្រាំ នៅឆ្នាំ២០២០ ។ កន្លងមកស្ត្រីដើមកំណើតអាមេរិកកណ្ដាលដំបូងគេ ប្រកាសឈរ ឈ្មោះប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ។

សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Mamala Harris មានដើមកំណើតមកពីទ្វីបអាមេរិកកណ្ដាល បានប្រកាសថា លោកស្រីនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០២០ ដើម្បីប្រកួតប្រជែងជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ។

សមាជិកព្រឹទ្ធសភានៅរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី២១ ខែមករា បានប្រកាសថា លោកស្រីនឹងប្រជែងតំណែងប្រធានាធិបតី នៅឆ្នាំ២០២០ ដើម្បីកំណត់នូវអនាគតរបស់យើង ក៏ដូចជាតម្លៃរបស់ពលរដ្ឋអាមេរិក ។

លោកស្រី Harris ជាកូនស្រីរបស់គ្រួរសារអន្តោប្រវេសន៍មកពីឥណ្ឌា និង Jamaica ហើយលោកស្រីជាស្ត្រីដើមកំណើតមកពីទ្វីបអាមេរិកដំបូងគេ ប្រកាសប្រជែងតំណែងប្រធានាធិបតី ។

សមាជិកព្រឹទ្ធសភា ដែលមានអាយុ៥៤ឆ្នាំ បានប្រកាស កាលពីថ្ងៃទី ២១ ខែមករាថា «យើងនឹងរួមគ្នា ធ្វើរឿងនេះ ។ សូមរួបរួមគ្នា ដើម្បីកំណត់អនាគតរបស់យើង ដើម្បីខ្លួនឯង និងកូនចៅរបស់យើង នៅក្នុងប្រទេសរបស់យើង » ។

ការប្រកាសរបស់លោកស្រី ទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋអាមេរិកាំង ពិសេសក្រុមជនអន្តោប្រវេសន៍ រស់នៅអាមេរិក ដោយលោកស្រី Mamala Harris ជាកូនគ្រួសារជនអន្តោប្រវេសន៍ បានយលច្បាស់ ពីអារម្មណ៍របស់ក្រុមជនអនោប្រវេសន៍ រស់នៅលើទឹកដីអាមេរិក ខណៈដែលលោកត្រាំបានដាក់គំនាបយ៉ាងខ្លាំង មកលើក្រុមជនអន្តោប្រវេសន៍ ។

ជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកនៅតែបន្តបិទទ្វារនៅឡើយ ដែលជាការបិទដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក រហូតធ្វើឲ្យមន្ត្រីរដ្ឋការរាប់សិបម៉ឺននាក់ ធ្វើការដោយគ្មានប្រាក់ខែ៕


ចែករំលែក៖