ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងព្យុងយ៉ាងបង្ហាញក្តីបារម្ភក្រោយ កូរ៉េខាងជើង បង្កើនការចំណាយសម្រាប់ការពារជាតិ

ចែករំលែក៖

ការបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ របស់កូរ៉េខាងត្បូង ក៏ដូចជាគម្រោងធ្វើសមយុទ្ធ ដែលកូរ៉េខាងជើង បញ្ជាក់ថា ដើម្បីទប់ស្កាត់ក្រុមភេរវកម្ម ប៉ុន្តែបានធ្វើឲ្យកូរ៉េខាងជើង មានក្តីបារម្ភយ៉ាងខ្លាំង ក្នុងពេលដែលទីក្រុង ព្យុងយ៉ាង បានត្រៀមលក្ខណៈបោះបង់អាវុធដើម្បីដោះដូរសន្តិភាព និងការលុបទណ្ឌកម្មសេដ្ឋកិច្ច ។

នៅពេលនេះ​ ទីក្រុងព្យុងយ៉ាងបានរិះគន់យ៉ាងខ្លាំងដល់ ទីក្រុងសេអ៊ូល ដែលបានបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ ទិញយន្តហោះចម្បាំងថ្មី​និងឡើងគម្រោងធ្វើសមយុទ្ធ ជាច្រើនផ្សេងទៀត។

សារព័ត៌មាន Rodong Sinmun ​របស់កូរ៉េខាងជើង បានផ្សាយអត្ថបទវិភាគ​នាថ្ងៃទី​២៨ ខែមករា ដោយអំពាវនាវដល់កូរ៉េខាងត្បូង ផ្អាករាល់សកម្មភាពធ្វើសមយុទ្ធ ដើម្បី​បញ្ចៀសផលប៉ះពាល់ និងបង្កើនបរិយាកាស​សន្តិភាព នៅក្នុងតំបន់។

នៅក្នុងអត្ថបទវិភាគបានលើកឡើងថា​« ពិបាកនៅក្នុងការមើលរំលង ពេលដែលកម្លាំងទាហានកូរ៉េខាងត្បូង ធ្វើសមយុទ្ធនៅដើមឆ្នាំ​២០១៩ ដោយមានការចូលរួមពីកម្លាំងទាហាន និងអាវុធជាច្រើន ។ ទាំងនោះជាសកម្មភាពយោធា ដ៏គ្រោះថ្នាក់ ផ្ទុយទៅនឹងឆន្ទៈផ្សះផ្សានាំមកនូវសន្តិភាព ស្ថេរភាព ដល់ពលរដ្ឋប្រទេសទាំងពីរ​»។

ចំណែកសារព័ត៌មាន​ Yonhap ​របស់កូរ៉េខាងត្បូងវិញ បានផ្សាយថា​ សកម្មភាពធ្វើសមយុទ្ធ គឺដើម្បីប្រឆាំងភេរវកម្ម ហើយសមយុទ្ធធ្វើនៅរដូវរងា នៅទូទាំងប្រទេស ​។ ទន្ទឹមនឹងនោះ សារព័ត៌មានកូរ៉េខាងត្បូង ក៏បានប្រឆាំងទៅនឹងការបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ ក៏ដូចជាទិញយន្តហោះចម្បាំងបន្ថែម ផងដែរ​។

នៅថ្ងៃទី​២៨ ខែមករានេះដែរ សារព័ត៌មាន​ The Korea Times ​បានដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង បានលើកឡើងថា អាមេរិក ចង់ឲ្យកូរ៉េខាងជើង ផ្តល់បញ្ជីឈ្មោះ ទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម​ ដើម្បីដោះដូរ ការលុបទណ្ឌកម្ម ។ អាមេរិកចង់បានទីតាំង ខាងលើ ក៏ដូចជា ទីតាំង រក្សាអាវុធបរមាណូ នៅក្នុងជំនួបលើកទីពីរ ដែលត្រូវធ្វើឡើងនៅចុងខែកុម្ភៈខាងមុខ ៕


ចែករំលែក៖