ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលម៉ាឡេស៊ី ចាត់វិធានការទប់ស្កាត់ការរត់ពន្ធសត្វពង្រួល

ចែករំលែក៖

សត្វពង្រួលជាប្រភេទសត្វដ៏កម្រ មួយអាចប្រឈមនឹងការផុតពូជ ពីផែនដីនេះ ។ ទាំងនោះហើយ បានជារដ្ឋាភិបាល ម៉ាឡេស៊ី​ ចាត់វិធានការចាំបាច់សម្រាប់ទប់ស្កាត់ការជួញដូរខុសច្បាប់ ដើម្បីចូលរួមក្នុងការអភិរក្សសត្វព្រៃដ៏កម្រ ។

កន្លងមកថ្មីៗប៉ូលិសម៉ាឡេស៊ី បានបង្ក្រាប និងចាប់យកសត្វពង្រួល ៣០តោន មិនធ្លាប់មានពីមុនមក ស្ថិតនៅភាគខាងកើតទីក្រុង Sabah រដ្ឋBorneo ប្រទេសម៉ាឡេស៊ី កាលពីចុងសប្តាហ៍កន្លងនេះ ដែលគិតជាទឹកប្រាក់ប្រមាណ២លានដុល្លារ។

គេហទំព័រ AP បានផ្សាយកាលពីថ្ងៃទី១២ កុម្ភៈថា ប៉ូលិសម៉ាឡេស៊ី បានចាប់យកទូទឹកកកចំនួន២ ដែលមានក្លាស្សេ ១៨០០ប្រអប់ ពេញទៅដោយសត្វពង្រួល និងផលិតផលធ្វើអំពីសត្វពង្រួល ។ ទូទឹកកមួយទៀត មានសត្វពង្រួលក្លាស្សេ៥៧២ក្បាល និងបង្ក្រាបបានសត្វពង្រួលនៅរស់៦១ក្បាល និងស្រកាសត្វពង្រួល ចំនួន៣៦១គីឡូក្រាម ព្រមទាំងក្រចកខ្លាឃ្មុំផងដែរ ។ បុរសម៉ាឡេស៊ីម្នាក់ដែលគេជឿថា ជាម្ចាស់រោងចក្រមួយនោះត្រូវបានឃុំខ្លួនផងដែរ ។

សត្វពង្រួល ត្រូវបានឈ្មួញរត់ពន្ធជាសាកល ។ វាមានតម្រូវការខ្ពស់នៅក្នុងតំបន់អាស៊ី ខណៈត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ធ្វើឱសថព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព ។

សត្វពង្រួល និងផលិតផលធ្វើអំពីសត្វពង្រួលដែលប៉ូលិសម៉ាឡេស៊ីបង្ក្រាបបានខាងលើនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល២លានដុល្លារអាមេរិក៕


ចែករំលែក៖