ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមពិធីមង្គលការ ​នៅសណ្ឋាគារទំនើប ត្រូវភ្លើងឆេះបណ្តាលឲ្យស្លាប់១៧នាក់

ចែករំលែក៖

មកទល់ពេលនេះ មានអ្នកស្លាប់ កើនឡើង​១៧នាក់ហើយ ​ដោយគ្រោះអគ្គិភ័យ កើតឡើង នៅក្នុងសណ្ឋាគារ ប្រណិតមួយនៅឥណ្ឌា និង​៣៥នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ក្នុងនោះមាន​៤នាក់រងរបួស ។ គ្រោះថ្នាក់កើតឡើងពេលកំពុងតែមានពិធីរៀបការនៅទីនោះ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង​៤និង​៣៥នាទី (ម៉ោងក្នុងតំបន់)នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអណ្តាតភ្លើងឆាប់ឆេះចេញពីឃ្លាំងស្តុកទំនិញ នៅក្នុងសណ្ឋាគារ Arpit Palace ​ស្ថិតនៅទីក្រុងញ៉ូវដេលី​ប្រទេសឥណ្ឌា។

ប៉ូលិសឥណ្ឌាថ្លែងថា ភ្លើងបានឆេះសណ្ឋាគារ Arpit Palace ស្ថិតនៅក្នុងសង្កាត់ Karol Bagh ភាគកណ្តាលទីក្រុងញូវដេលី ។ ប៉ូលិសបាន បញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតកើន១៧នាក់ ក្នុងនោះមានកុមារផងដែរ ។

ប្រភពបន្តថា ពិធីរៀបអាពាហ៍ពិពាហ៍មួយ បានកក់បន្ទប់ចំនួន៣៥បន្ទប់ នៃសណ្ឋាគារខាងលើនេះ ហើយអំឡុងពេលមានភ្លើងឆេះកើតឡើងនោះ ជនរងគ្រោះភាគច្រើនស្ត្រី និងកុមារ បានព្យាយាមហក់លោតចេញតាមបង្អួច ។

លោក Virendra Singh អនុប្រធានក្រុមពន្លត់អគ្គិភ័យនិយាយថា មនុស្ស៣៥នាក់ ត្រូវបានជួយសង្គ្រោះ ។ លោកថា ជនរងគ្រោះភាគច្រើនកំពុងដេក អំឡុងពេលភ្លើងបានឆាបឆេះ ដែលបណ្តាលមកពីឧបករណ៍បិទបើកភ្លើង ៕


ចែករំលែក៖