ព័ត៌មានទាន់ហេតុការណ៍៖

លោក សំ ប្រជាមានិត៖ បញ្ជាក់ថា គ្មានការផ្លាស់ប្តូរលោក តាំង ស៊ុនឡាយ ពី ប្រធានតុលាការក្រុងភ្នំពេញ នោះទេ

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សំ ប្រជាមានិត បានបញ្ជាក់ប្រាប់សារព័ត៍មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឱ្យដឹងថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មិនមានការផ្លាស់ប្តូរ ឬបញ្ចប់តួនាទីលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ នោះឡើយ។
ការចេញមកបញ្ជាក់របស់ លោក សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនថា មានការផ្លាស់ប្តូរ និងបញ្ចប់តួនាទី លោក តាំង ស៊ុនឡាយ នៅចុងឆ្នាំ២០១៨កន្លងទៅនេះ។
គួបញ្ជាក់ថា៖ លោក តាំង ស៊ុន ឡាយ បា នឡើងកាន់តំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ បន្តពីលោក អាំង មាលតី ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ពាក់ព័ន្ធ អំពើពុករលួយ មួយ ក្នុង សំណុំរឿង គ្រឿងញៀន។
រហូតមកដល់ពេលបច្ចប្បន្ននេះ លោកបានកាន់តំណែងនេះ រយៈពេលជាង៤ឆ្នាំមកហើយ៕

ដោយ៖ សិលា


ចែករំលែក៖