ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកសម្ភារ ប្រធានាធិបតីអាមេរិក បានចុះចត នៅហាណូយ

ចែករំលែក៖

យន្តហោះដឹកជញ្ជូនយោធាជាទ្រង់ទ្រាយធំ​បំផុតរបស់អាមេរិក ​ប្រភេទ​ c-17 Clobemaster III ​បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ​ទីក្រុងហាណូយ ដោយបានដឹកសម្ភារ ប្រធានាធិបតី មកកាន់ប្រទេសវៀតាណាមជាមុន ។

នៅលើយន្តហោះនោះ មានរថពាសដែកសម្រាប់ដឹកប្រធានាធិបតី ដូណាល់ ត្រាំ​ បំពេញទស្សនកិច្ច តំបន់ផ្សេងៗ ក្នុងប្រទេសវៀតណាម ។ ជាមួយគ្នានេះដែរ ក្រុមចារកិច្ចអាមេរិក ត្រួតពិនិត្យអាកាសយានដ្ឋាន អន្តរជាតិ នៅទីក្រុង ហាណូយ ត្រៀមទទួលលោក ត្រាំ ។

ក្រុមចារកិច្ចអាមេរិក​ នៅព្រឹកថ្ងៃទី​២០ ខែកុម្ភៈ បានទៅត្រួតពិនិត្យ អាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ត្រៀមលក្ខណៈស្វាគមន៍ទទួលប្រធានាធិបតីដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន ។ រថយន្ត​៥គ្រឿង ដឹកក្រុមចារកិច្ចអាមេរិក ទៅកាន់អាកាសយានដ្ឋាន ។ តាមសារព័ត៌មាន​វៀតណាម បានផ្សាយថា​នៅវេលាម៉ោង ១០ព្រឹក ក្រុមចារកិច្ចអាមេរិក បានត្រួតពិនិត្យតំបន់​ VIP ​សម្រាប់ស្វាគមន៍ប្រធានាធិបតី។

ក្រុមអ្នកសារព័ត៌មាន បរទេសជាច្រើន​ បានទៅកាន់អាកាសយានដ្ឋានដើម្បី ផ្តិតយករូបភាព នៃការត្រួតពិនិត្យ របស់ក្រុមចារកិច្ចអាមេរិក។ ការរក្សាសន្តិសុខ គឺជាអាទិភាព​ចម្បងបំផុត ក្រៅពីអាកាសយានដ្ឋាន​នៅតាមបណ្តាទីតាំងសំខាន់ៗដែលលោកត្រាំត្រូវទៅបំពេញទស្សនកិច្ច ។

ក្រុមសន្តិសុខ ជាង​៨០០នាក់ ត្រូវបានដាក់ពង្រាយការពារ សុវត្ថិភាពនៅអាកាសយានដ្ឋាន​។ ក្រៅពីនេះ ទីបញ្ជាការហោះហើរ អាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីសម្រួលដល់ការហោះហើរ មកដល់នៃយន្តហោះ ដឹកប្រធានាធិបតីអាមេរិក ៕


ចែករំលែក៖