ព័ត៌មានទាន់ហេតុការណ៍៖

ទឹកធុង ស្ពេត្រូ សម្លាប់កុមារីម្នាក់អាយិជាង១ឆ្នាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីអាយុ ជាង១ឆ្នាំបានលង់ទឹកធុងស្ពេត្រូ បណ្តាលឲ្យបាត់បង់ជីវិត ខណៈម្តាយទុកចោល ឲ្យលេងទឹកតែម្នាក់ឯងម្តាយជាប់រវ់ធ្វើម្ហូប ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះ ឈ្មោះ ស្រីទូច ភេទ ស្រី អាយុ១ឆ្នាំ៦ខែ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជយ័ ។

មុនពេលកើតហេតុម្តាយក្មេងស្រី រវល់ធ្វើម្ហូប ដោយទុកឲ្យកូនស្រី លេងម្នាក់ឯង ក្មេងស្រីនោះ ក៏បានដើរទៅលេងទឹកក្នុងធុងស្ពេត្រូដោយម្តាយមិនបានចាប់អារម្មណ៍ ខណៈនោះកុមាររងគ្រោះក៏បានរអិលជើង ដាំក្បាលចូលក្នុងធុងទឹកស្ពេត្រូ ដែលមានទឹកកន្លះធុង បណ្តាលឲ្យកុមារងគ្រោះឈ្លក់ទឹកស្លាប់ ម្តាយមិនបានដឹងកូនលង់ទឹកនោះឡើយ ។

ក្រោយម្តាយធ្វើម្ហូបរួចហើយ ក៏បាត់កូនស្រី ហើយក៏ដើររកក៏កូនប្រទះឃើញស្លាប់នៅក្នុងធុងទឹកក្បែរ ផ្ទះនោះបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ៕ សំ វិច្ឆិកា


ចែករំលែក៖