ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានយល់ព្រមឲ្យមន្ត្រី កូរ៉េខាងជើង ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ចូលរួមកិច្ចប្រជុំកំពូលអាមេរិក កូរ៉េខាងជើង ជាលើកទីពីរ ។
តាមច្បាប់ដាក់ទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិ មន្ត្រីកូរ៉េខាងជើង ១២រូប ត្រូវបានហាមប្រាមចូលទៅកាន់ប្រទេសផ្សេងទៀត និងបង្កកទ្រព្យសម្បត្តិ ។ នៅពេលនេះ អង្គការសហប្រជាជាតិបាន អនុញ្ញាតឲ្យមន្ត្រីទាំងនោះ ទៅកាន់វៀតណាម រៀបចំជំនួបកំពូល ប៉ុន្តែ មិនទាន់ដឹងថា មន្ត្រីទាំង១២រូបនោះ ទៅវៀតណាមដែរ ឬទេ។
នៅពេលនេះដែរ លោក Kim Hyok Chol ប្រធានគណៈប្រតិភូកូរ៉េខាងជើងទទួលបន្ទុកពិភាក្សាជាមួយអាមេរិកបានទៅដល់ទីក្រុងហាណូយហើយ នៅវេលាម៉ោងជិត៧ តាមជើងហោះហើរពីទីក្រុងប៉េកាំង ។ លោក Kim Hyok Chol នឹងជួបពិភាក្សាជាមួយគណៈប្រតិភូអាមេរិក ស្តីពី របៀបវារៈនៃកិច្ចប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ។
រួមដំណើរជាមួយលោក Kim Hyok Chol គឺលោក Kim Song Hye ប្រធានការិយាល័យយុទ្ធសាស្ត្រ របស់ក្រសួងបង្រួបបង្រួមជាតិ ព្រមទាំងលោក Choe Kang il ប្រធានទទួលបន្ទុកបញ្ហាអាមេរិកខាងជើង របស់ក្រសួងការបរទេស។
ក្រោយចុះពីយន្តហោះមន្ត្រីទាំងនោះបានឡើងទៅលើរថយន្តឆ្ពោះទៅកាន់ មជ្ឈមណ្ឌលដែលត្រៀមរៀបចំកិច្ចប្រជុំកំពូល ។
លោក Kim Hyok Chol បានឡើងគម្រោងជួបពិភាក្សាជាមួយលោក Stephen Giegun ដែលនឹងទៅដល់ទីក្រុងហាណូយនៅព្រឹកថ្ងៃទី២១ខែកុម្ភៈនេះ ដើម្បីពិភាក្សាលើរបៀបវារៈនៃជំនួបរវាង ប្រធានាធិបតីត្រាំនិងគីមជុងអ៊ុន។
នៅក្នុងកិច្ចពិភាក្សាមុនជំនួបកំពូលកើតឡើងនោះ ភាគីទាំងពីរនឹង រៀបចំព្រៀងច្បាប់ ទៅលើសេចក្តីប្រកាសរួម ក្រោយជំនួប កំពូលរវាងមេដឹកនាំប្រទេសទាំងពីរ ៕