ភ្នំពេញ៖ សន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិរបស់កងកម្លាំងនគរបាលជាតិឆ្នាំ២០១៨ និងផ្សព្វ ផ្សាយទិសរបស់ក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ កុម្ភៈ នេះ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
សន្និបាត បានអញ្ជើញចូលរួមដោយអគ្គស្នងការរងនគរបាលជាតិ លោកឆាយ គឹមខឿន, លោកឆាយ ស៊ី ណារិទ្ធ, លោក លោកស្រីថ្នាក់អគ្គស្នងការរង, ថ្នាក់ប្រធាននាយកដ្ឋាន, ស្នងការ និងស្នងការរងនៃរាជធានី និង ខេត្ត ទូទាំងប្រទេស និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូបទៀតដែល បានអញ្ជើញចូលរួមក្នុងសន្និបាតរយៈពេល ពេញមួយថ្ងៃ នេះ ។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ប្រាប់អ្នកចូលរួមថា «ស្ថានភាពសន្តិសុខជាតិមាន លក្ខណៈល្អប្រសើរ ក្នុងខណៈពេលដែលស្ថានការណ៍ក្នុងតំបន់មួយចំនួននៅលើពិភពលោកបាន និងកំពុង ប្រឈមយ៉ាងស្រួចស្រាល់ទៅនឹងព្រឹត្តិការណ៍អសន្តិសុខប្រកបដោយហានីភ័យ» ។
លោកអគ្គស្នងការនគរបាល ជាតិបានមានប្រសាសន៍បញ្ជាក់នូវស្នាដៃការពារ និងការធានាសុវត្ថិភាពទាំងស្រុង របស់កងកម្លាំងនគរបាលជាតិ ក្នុងព្រឹត្តិការណ៍ និងវេទិកាជាតិ-អន្តរជាតិ ដែលបានបំពេញក្នុងឆ្នាំ២០១៨ និងក្នុង រយៈ ពេលចុងក្រោយ ដែលមានសរុប ជាង៨ពាន់លើក ជាពិសេស ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ និងការ បោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦កម្មវិធីអង្គរសង្ក្រាន្ត ព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែអកអំបុក ពិធីបុណ្យឯករាជ្យជាតិ ខួប៤០ឆ្នាំថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា០២ធ្នូ ពិធីសម្ពោធ វិមាន ឈ្នះឈ្នះ ខួប៤០ឆ្នាំថ្ងៃ០៧មករា កម្មវិធីបុណ្យសមុទ្ទ ការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) កិច្ចប្រជុំ ក្រុម ប្រឹក្សាវប្បធម៌អាស៊ី (ACC) និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិ សាស្រ្តអង្គរ(ICC-Angkor)។ល។ សុទ្ធតែបានរៀបចំ និងប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សុវត្ថិភាព និង ទទួល ជោគជ័យទាំងស្រុង។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងបន្តថា ក្នុងរយៈពេលកន្លងមកនេះផងដែរ «ស្នាដៃលេចធ្លោ ប្រកបដោយមោទនភាព នោះគឺការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលានូវក្រុមប្រដាប់អាវុធខុសច្បាប់ដែលប៉ុន ប៉ងធ្វើសកម្មភាពផ្តួល រំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយធ្វើការចាប់ខ្លួនជនសង្ស័យ ១៣នាក់ និងរឹបអូសអាវុធ ចំនួន ៣០ដើម» ។
លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានកត់សម្គាល់ថា «ស្ថានភាពប្រកបដោយភាពវិជ្ជមានទាំងនោះ បាន ឆ្លុះបញ្ចាំងឲ្យឃើញអំពីកិត្យានុភាពជាតិ និងសមត្ថភាពពោរពេញដោយភាពម្ចាស់ការរបស់កម្ពុជា ក្នុងការធានាស្ថិរ ភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលក្នុងនោះកងកម្លាំងនគរបាលជាតិបានបំពេញ តួនាទីជាស្នូល ប្រកបដោយស្មារតីលះបង់ និងមានការទទួលខុសត្រូវខ្ពស់» ។
ក្នុងប្រសាសន៍នាឪកាសនោះផងដែរ នាយឧត្តមសេនីយ៍នេត សាវឿន បានថ្លែងកត់សម្គាល់ការធ្លាក់ចុះខ្លះនូវ បទល្មើសនានាដូចជាអំពើប្លន់, អំពើឃាតកម្ម, អំពើមនុស្សឃាតអចេតនា និងការបំពានផ្លូវភេទជាដើម។
លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានមានប្រសាសន៍កត់សម្គាល់ និងកោតសរសើរនូវកិច្ចប្រឹងប្រែងរឹត បន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកដោយបានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះផងថែមទៀត។ «គ្រោះថ្នាក់ចរាចរមានការថយចុះ ២៦៤លើក ស្មើ ៧% ក្នុងនោះជនរងគ្រោះស្លាប់ថយចុះ ១៩នាក់ ស្មើ ១% និងរបួសថយចុះ ៧៦៩នាក់ ស្មើ ១៤% ស្របពេលដែលកំណើនមនុស្សប្រមាណពី ៣០-៤០ម៉ឺននាក់ រីឯ យាន្ត យន្តកើនឡើង ៣០,៨៧%»។
លោកអគ្គស្នងការនគរបាលជាតិ បានវាយតម្លៃថា «សភាពការណ៍រួមនាឆ្នាំ២០១៨ កន្លងទៅ អាចវាយតម្លៃ បានថា មានលក្ខណៈល្អប្រសើរដែលជាមូលដ្ឋានយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ» ។
លោកនាយឧត្តមសេនីយ៍ក្នុងប្រសាសន៍បើកសន្និបាត នៅព្រឹកថ្ងៃទី២១ កុម្ភៈនេះ ផងដែរ បានមានប្រសាសន៍ កត់សម្គាល់នូវបញ្ហាខ្វះខាតមួយចំនួន ដែលតម្រូវឲ្យកងកម្លាំងនគរបាលត្រូវយកចិត្តទុកដាក់ក្នុងបញ្ហានោះ ផងដែរក្នុងនោះរួមមានការគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រប់ប្រភេទពុំទាន់ច្បាស់លាស់ និងពុំទាន់បានរៀបចំ ទៅជាប្រព័ន្ធទិន្នន័យឯកភាពមួយ តាមបច្ចេកវិទ្យាព័ត៌មានវិទ្យានៅឡើយ។ លោកនាយឧត្តមសេនីយ៍នៅបាន កត់សម្គាល់ចំណុចនៃបញ្ហាប្រឈមដទៃទៀត ដូចជាការបំពុលព័ត៌មាន និងសភាពការណ៍ និងការប្រព្រឹត្តបទល្មើស ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប កំណើនវិនិយោគ និងទេសចរណ៍បរទេស បញ្ហាទំនាស់ដីធ្លីជាដើម។
ក្នុងប្រសាសន៍បើកសន្និបាតនាព្រឹកមិញនេះផងដែរ នាយឧត្តមសេនីយ៍នេត សាវឿនបានលើកឡើងនូវទិសដៅ សំខាន់មួយចំនួនទៀតដែលជាទិសដៅរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០១៩ ។ ក្នុងចំណោមទិសដៅសំខាន់ៗដែលបានលើកឡើងនោះ រួមមានទី១ ការផ្សព្វផ្សាយផែនការស្តីពីការបង្ការទប់ ស្កាត់ និងប្រឆាំងភេរវកម្ម, ទី២ការចង្អុលដឹកនាំដល់ផែនការសន្តិសុខ និងយុត្តិធម៌ស្តីពីការរៀបចំនូវប្រព័ន្ធទិន្នន័យបច្ចេកវិទ្យាផងដែរ ៕តាឡឹម