ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺកញ្ជ្រិលបង្កក្តីបារម្ភ យ៉ាងខ្លាំង ក្រោយឆ្លងរាលដាលប្រទេសជាច្រើន

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO ​បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងរាលដាលនៃជំងឺកញ្ជ្រិល សម្លាប់មនុស្សជាច្រើន ។

កន្លងមកជំងឺកញ្ជ្រិល បានឆ្លងរាលដាល់ក្នុងប្រទេស ហ្វីលីពីន សម្លាប់មនុស្ស ជិត ១៥០នាក់ និងមាន អ្នកឆ្លងជំងឺនេះជិត​៩ពាន់នាក់ បង្ខំឲ្យក្រសួងសុខាភិបាល ប្រទេសនេះប្រកាសអាសន្ន ។

អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានអះអាងនៅក្នុងរបាយការណ៍របស់ខ្លួន ផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ថា ជំងឺកញ្ជ្រិលបានឆ្លងរាលដាលនៅក្នុងប្រទេស Madagascar សម្លាប់មនុស្សជាង៩០០នាក់ ។

WHO បញ្ជាក់ថា ករណីផ្ទុកជំងឺកញ្ជ្រិលនេះ មានជាង៦៨,០០០ករណី ស្លាប់មនុស្ស៥៥៣នាក់ ខណៈ៣៧៣ករណីទៀត សង្ស័យថា មានជំងឺកញ្ជ្រិលនេះ ចាប់តាំងពីដំបូងទី ជំងឺនេះបានឆ្លងរាលដាលនៅដើមខែកញ្ញា ឆ្នាំ២០១៨ មកដល់ពេលនេះ។ អ្នកដែលប្រឈមនឹងជំងឺកញ្ជ្រិលនេះ ជាងគេ គឺកុមារអាយុពី៩ខែដល់១១ខែ ។

លោក Tarik Jasarevic អ្នកនាំពាក្យ WHO បានបញ្ជាក់ពីមូលហេតុខាងលើនេះថា បណ្តាលមកពីអត្រាចាក់ថ្នាំបង្ការជំងឺកញ្ជ្រិលនៅក្នុងប្រទេសដែនកោះមួយនេះ ធ្លាក់ចុះក្នុងកម្រិតទាប រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ គឺក្រោម៦០ភាគរយនោះទេ អំពីអត្រាចាក់ថ្នាំបង្ការជំងឺកញ្ជ្រិល (តួលេខពីWHO និង UNICEF) ។

នៅពេលនេះ Madagascar ចាប់ផ្តើមយុទ្ធនាការប្រឆាំងជំងឺកញ្ច្រិលទូទាំងប្រទេស ដើម្បីគ្រប់គ្រងបានពីការរាលដាលជំងឺដ៏កាចសាហាវនេះ តាមរយៈចាក់ថ្នាំវាក់សាំងបង្ការជំងឺ និងយុទ្ធនាការតាមដានអ្នកជំងឺជាប្រចាំជាដើម ៕


ចែករំលែក៖