ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់មានជំងឺស្កន់​ប្រកាច់ធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់មិនដឹងលង់ទឹកស្លាប់ពីពេលណានោះទេ ទើបដឹងដល់សមត្ថកិច្ច កាលពីវេលាម៉ោង៥និ១០នាទីល្ងាច ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតំបន់បឹងរៀល ក្នុងភូមិសាស្រ្ត ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខា ឆៃ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសំពៅមាស ឃុំ សានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរកសិករ ។

តាមការបំភ្លឺរបស់ម្តាយឈ្មោះ ឃាត ខេង អាយុ៥៤ឆ្នាំ បានឲ្យដឹងថា កូនប្រុសរបស់គាត់ឈ្មោះ ខា ឆៃ បានចេញពីកន្លែងស្នាក់នៅ រកត្រីតំបន់បឹងរៀល ឃុំសានគរ ទៅលេងម្តាយមីងឈ្មោះ ជឿន អែម នៅចំណុចអន្លុងរាជ ហៅភូមិ៤ តំបន់ព្រះគន្លង ក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ពេលកូនរបស់គាត់ ចេញទៅមិនដឹងទៅដល់ផ្ទះ ម្តាយមីង ឬមិនដល់ទេ ស្រាប់តែបាត់មួយយប់ ។ លុះព្រឹកម៉ោងប្រហែល៧ ទើបឃើញកូនមកដល់កន្លែងស្នាក់នៅវិញ ដោយឃើញមានមនុស្សជូនមកពីរនាក់ ១ ឈ្មោះ ជឿន រ៉ា ភេទប្រុស អាយុ២២ឆ្នាំ ២ . ឈ្មោះ ពៅ ឃ្លី ភេទប្រុស អាយុ១៧ឆ្នាំ ពេលមកដល់ កូនរបស់គាត់ចូលដេក តែគាត់មិនបានសួរនាំអ្វីទេ រហូតដល់ម៉ោង១៣ ថ្ងៃដដែល ឃើញកូនមិនក្រោក គាត់ ក៏ដាស់សួរកូន ពេលនោះឃើញកូនមានរបួសភ្នែក និងកន្ទុយភ្នែកហើមជាំប៉ោង ហើយសួរថា ឯងកើតអ្វី កូនមិនឆ្លើយតបដេកទៅវិញ ដល់ម៉ោង១៧និង៣០នាទី កូនគាត់ក្រោក ហើយប្រាប់ថា៖ ទៅបត់ជើងដោយយកបាឡាអុំចេញទៅក្រោយកន្លែងស្នាក់នៅ៣០ម៉ែត្រ កន្លះម៉ោងក្រោយមក បាត់កូនយូរ ក៏ឲ្យឈ្មោះពៅ ឃ្លីតាមមើល ស្រាប់តែឃើញកូនស្លាប់ផ្កាប់មុខអណ្តែតក្នុងទឹកបាត់ទៅហើយ ក្នុងជម្រៅទឹកមួយម៉ែត្រ ពេលយកសពមកកន្លែងស្នាក់ នៅ ទើបឈ្មោះពៅ ឃ្លី ប្រាប់ថា យប់មិញឈ្មោះ គ្រី ហុក វាយគាត់នៅកន្លែងផឹកស៊ីយប់មិញ ។

តាមការបញ្ជាក់របស់ម្តាយឲ្យដឹងថា កូនរបស់គាត់ធ្លាប់មានជំងឺស្កន់ និងធ្លាប់ប្រកាច់ច្រើនដង ។

ក្រោយទទួលព័ត៌មានសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យ ដោយមានការចូលរួមជាមួយអធិការ ស្រុកកំពង់ស្វាយ សហការជាមួយពេទ្យមណ្ឌលសុខភាពឃុំ និង អាជ្ញាធរដែនដី ចុះពិនិត្យសាកសព ។

ស្ថានភាពសាកសពមានស្នាមជាំខ្មៅ ពេញរង្វង់ត្របកភ្នែកលើខាងឆ្វេង ហើមជិតភ្នែក និងមានស្នាមរបកស្បែកទំហំ1 សង្ទីម៉ែត្រ រាងមូលនៅចុង រង្វះភ្នែកខាងឆ្វេង រួចសន្និដ្ឋានថា៖ សពជនរងគ្រោះធ្លាប់ មានជំងឺប្រកាច់ជាញឹញាប់ (ជំងឺស្កន់ ) មានការហេវហត់ដោយមិនបានហូបបាយ និងក្នុងស្ថានភាពស្រវឹងពេលយប់រហូត ដល់ ល្ងាចកើតហេតុបណ្តាលឲ្យធ្លាក់ទឹកឈ្លក់ស្លាប់តែម្តងទៅ រួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖