ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក បានដឹងថា ខ្លួនចាញ់ប្រៀបចិន លើបច្ចេកវិទ្យា

ចែករំលែក៖

អ្នកឯកទេសវិភាគ បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យា​ធំបំផុតរបស់ចិន គឺ​Huawei បាននាំមុខ ទៅលើ បច្ចេកវិទ្យា របស់អាមេរិក ។ ទាំងនោះហើយ បានជាអាមេរិក​ខិតខំដើម្បីទប់ស្កាត់ ការរីកចំរើនរបស់ក្រុមហ៊ុនចិន​។

អ្នកឯកទេសវិភាគ​ Guo Ping ​បានលើកឡើងថា កន្លងមកថ្មីៗ ប្រធានាធិបតីអាមេរិក បានស្នើដល់បណ្តាក្រុមហ៊ុន បច្ចេកវិទ្យា អាមេរិកផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេវា 5G ។ លោកត្រាំ​ បានសរសេរនៅលើបណ្តាញ Twitter របស់លោកថា ​«ខ្ញុំចង់បានបច្ចេកវិទ្យា​5G ​ឬ6Gកាន់តែឆាប់កាន់តែល្អ ។ បណ្តាញខាងលើ មានល្បឿនលឿន​ ជាង បណ្តាញសេវានាពេលបច្ចុប្បន្នរបស់អាមេរិក »។ ការលើកឡើងខាងលើរបស់លោកត្រាំ បានបង្ហាញយ៉ាងច្បាស់ថា អាមេរិក កំពុងតែដើរក្រោយចិនមួយជំហាន ក្នុងបច្ចេកវិទ្យា សេវា​ 5G ។

នៅពេលនេះដែរ​ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ​​បានបង្កើតនូវស្មាតហ្វូង ប្រភេទ​ Mate X 5G ​អាចបត់បាន មានតម្លៃជាង ២៥០០ដុល្លារ​អាមេរិក ។ កាលពីថ្ងៃអាទិត្យ ទី២៤ កុម្ភៈ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបង្ហាញស្មាតហ្វូន អេក្រង់ អាចបត់បានថ្មីមួយ ដែលនឹងដំណើរការលើបណ្តាញ 5G និងមានតម្លៃថ្លៃជាងទូរស័ព្ទ iPhone ចុងក្រោយបង្អស់ទ្វេដង ដោយលក់រាយក្នុងតម្លៃប្រហែល ២.០០០ ផោន (ជាង២.៦០០ដុល្លារ)។

ក្រុមហ៊ុន Huawei បានបង្ហាញទូរស័ព្ទ Mate X នៅមួយថ្ងៃមុនពិព័រណ៍ឧស្សាហកម្មរយៈពេលបួនថ្ងៃនៅប្រទេសអេស្ប៉ាញដើម្បីបង្ហាញឧបករណ៍ថ្មីៗហើយនាយកប្រតិបត្តិលោករីឆាត យូបាននិយាយថា ទូរស័ព្ទនេះនឹងបំពេញតម្រូវការរបស់អតិថិជនសម្រាប់អេក្រង់ធំជាងមុននិងថាមពលថ្មកាន់បានយូរ នៅពេលវាចេញលក់នៅរដូវក្តៅ។

ប៉ុន្តែអ្វីដែលគេមិនច្បាស់លាស់នោះគឺថាតើវានឹងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់ភាពឯកជនដែរឬអត់ ខណៈដែលក្រុមហ៊ុន Huawei កំពុងស្ថិតក្រោមការសង្ស័យយ៉ាងខ្លាំងពីសំណាក់ពួកប្រធានស៊ើបការណ៍សម្ងាត់របស់បណ្តាប្រទេសលោកខាងលិច ដែលព្រួយបារម្ភថាក្រុមហ៊ុននេះធ្វើចារកម្មឱ្យរដ្ឋាភិបាលចិនតាមរយៈឧបករណ៍នានារបស់ខ្លួន។

ដោយបង្ហាញទូរស័ព្ទថ្មីសន្លាងរបស់ក្រុមហ៊ុន លោកយូរបានសួរថា “តើយើងអាចនាំយកការច្នៃប្រឌិតថ្មីកាន់តែធំទៅកាន់ឧស្សាហកម្មទូរស័ព្ទស្មាតហ្វូនយ៉ាងដូចម្តេច?”។

Mate X គឺជាចម្លើយរបស់គាត់។ វាមានអេក្រង់គ្របដណ្តប់នៅខាងក្រៅ ដូច្នេះអ្នកប្រើអាចនៅតែមើលវាបាន នៅពេលវាបិទ ដែលខុសពីគូប្រជែងរបស់ខ្លួន Galaxy Fold ដែលមានអេក្រង់ល្ងិតមើលមិនបាន នៅពេលបត់អេក្រង់។ ពេលលាតវាចេញ អេក្រង់របស់ Mate X មានទំហំ ៨ អ៊ីញ ដែលធ្វើឱ្យវាមានទំហំស្មើថេប្លេតខ្នាតតូច។

លោកយូបាននិយាយថា វិស្វកររបស់ក្រុមហ៊ុន Huawei បានចំណាយពេលបីឆ្នាំដើម្បីធ្វើការងារនៅលើចង្កោមឧបករណ៍នេះ ដែលមិនបន្សល់ទុកនូវគម្លាតណាមួយទេ នៅពេលបិទ។

ទូរស័ព្ទ Mate X នឹងដាក់លក់ក្នុងតម្លៃ ជាង ២.៦០០ ដុល្លារ នៅពេលវាចេញលក់នៅពាក់កណ្ដាលឆ្នាំនេះ។ ទូរស័ព្ទ iPhone ចុងក្រោយបង្អស់មានតម្លៃប្រមាណជាង ១.៦០០ ដុល្លារ និងថ្លៃជាង Galaxy Fold ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះរបស់ Samsung ដែលមានតម្លៃតែ ២.០០០ ដុល្លារ៕


ចែករំលែក៖