យន្តហោះចម្បាំងទំនើបបំផុតរបស់រុស្ស៊ី បានហោះហើរចូលដែនអាកាស ប្រទេស ស៊ុយអែត ស្ថិតនៅតំបន់ សមុទ្របាលតិច ។ នៅពេលនោះដែរ រដ្ឋាភិបាលស៊ុយអែតបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីតវ៉ារឿងមួយនេះ ។
ប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលស៊ុយអែតនឹងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី មកតវ៉ា ពន្យល់ពីមូលហេតុ ដែលយន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង ហោះចូលកៀក តែ២០ម៉ែត្រប៉ុណ្ណោះពីយន្តហោះឈ្លបយកការណ៍របស់ស៊ុយអែតមួយគ្រឿង ខណៈកំពុងស្ថិតនៅលើលំហរអាកាសអន្តរជាតិ ដែនសមុទ្រ បាលតិច (Baltic)ថ្មីៗនេះ ។
លោកស្រី Diana Qudhaib អ្នកនាំពាក្យក្រសួងការបរទេសស៊ុយអែតថ្លែងកាលពីថ្ងៃទី២៤ ខែកុម្ភៈថា រដ្ឋាភិបាលស៊ុយអែតចាត់ទុកថា ជាសកម្មភាពគ្រោះថ្នាក់បំផុតហេតុការណ៍កាលពីថ្ងៃអង្គារ(១៩ កុម្ភៈ)នោះ ។ លោកស្រី បន្តថា យន្តហោះចម្បាំងរុស្ស៊ី Sukhoi Su-27 មួយគ្រឿងបង្កលក្ខណៈមិនមែនជាអាជីព ខុសទំនង អាចបង្កឲ្យមានគ្រោះថ្នាក់បំផុតដល់ការហោះហើរ ។
យន្តហោះឈ្លបយកការណ៍របស់ស៊ុយអែត Gulfstream បានសំកាំងនៅលើផ្លូវអន្តរជាតិ ក្នុងបេសកកម្មឈ្លបយកការណ៍ ប៉ុន្តែបានពើបប្រទះយន្តហោះរុស្ស៊ី ហោះចូលកៀកបំផុត ស្ទើតែបុកគ្នាទៅហើយ ។ ក្នុងខែមករា ឆ្នាំ២០១៩ យន្តហោះឈ្លបការណ៍របស់រុស្ស៊ីមួយគ្រឿង អមដោយយន្តហោះចម្បាំង Su-27 ពីរគ្រឿង ក៏បានហោះរំលោភចូលដែនអាកាសរបស់ស៊ុយអែតយ៉ាងងងើលម្តងផងដែរ ៕