រដ្ឋបាលអាកាសចរណ៍ស៊ីវិលប៉ាគីស្ថាន បានសម្រេចបើកដែនអាកាសតែមួយផ្នែកប៉ុណ្ណោះ សម្រាប់ជើងហោះហើរពាណិជ្ជកម្ម ហើយមួយផ្នែកទៀត អាចនឹងបើកដំណើរការនៅថ្ងៃទី៤ ខែមីនា ។
ក្រោយការប្រឈមមុខតានតឹងដាក់គ្នាជាមួយឥណ្ឌា ដោយទាហានអាកាសឥណ្ឌា បានចូលទៅវវាយប្រហារទៅលើទីក្រុងក្រុម ភេរវកម្ម នៅក្នុងទឹកដីប៉ាគីស្ថាន គ្មានការអនុញ្ញាត ។ ទាំងនោះហើយបានជាប៉ាគីស្ថានបើកការវាយប្រហារទៅលើយន្តហោះឥណ្ឌា កម្ទេចយន្តហោះចម្បាំងឥណ្ឌាពីរគ្រឿង ។
ភា្លមៗនោះឥណ្ឌាក៏បានបាញ់ទម្លាក់យន្តហោះប៉ាគីស្ថាន មួយគ្រឿងវិញធ្វើឲ្យស្ថានភាពកាន់តែតានតឹង ដោយជះឥទ្ធិពលយ៉ាងខ្លាំង ដល់តំបន់ទាំងពីរ ក្នុងនោះមានជើងហោះហើរជាច្រើនដែលឆ្លងកាត់ប៉ាគីស្ថានត្រូវ ផ្អាកទាំងអស់ ។ រដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសបិទដែនអាកាសរបស់ខ្លួន ដោយខ្លាចមានគ្រោះថ្នាក់ដល់យន្តហោះដឹកអ្នកដំណើរ ។ កត្តាទាំងនោះហើយ បានធ្វើឲ្យយន្តហោះពាណិជ្ជកម្មជាច្រើនត្រូវ ហោះផ្លូវវាង ដោយត្រូវសុំច្បាប់ប្រទេសជាច្រើនទៀត ទើបអាចទៅកាន់គោលដៅបាន ។
នៅពេលនេះ រដ្ឋាភិបាលប៉ាគីស្ថានបានប្រកាស បើកផ្លូវអាកាសឡើងវិញហើយ ដោយបើកតែមួយផ្នែកប៉ុណ្ណោះ ឲ្យយន្តហោះពាណិជ្ជកម្មហោះហើរវិញ ។ ភាគច្រើន ជើងហោះហើរ ទៅកាន់ អឺរ៉ុប ចេញពីតំបន់ប្រទេសអាស៊ាន គឺត្រូវឆ្លងកាត់ដែនអាកាសប៉ាគីស្ថាន ។ រយៈពេល២ថ្ងៃកន្លងមក ជើងហោះហើរ របស់ក្រុមហុនអាកាសចរណ៍ Bangkok ទៅកាន់អឺរ៉ុប ដែលមានផ្លូវហោះហើរដល់ទៅ១៣ខ្សែត្រូវ លុបចោល ដោយសារតែការប្រឈមមុខតានតឹង ដោយយោធាជាមួយឥណ្ឌា ។
ជារៀងរាល់ថ្ងៃ មានជើងហោះហើរ ពីអឺរ៉ុប មកកាន់អាស៊ាន ឬ អាស៊ានទៅកាន់អឺរ៉ុប ដល់ទៅ២២០ជើង ឆ្លងកាត់ដែនអាកាសប៉ាគីស្ថាន ៕