ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់គ្រឿងញៀនដល់កម្រិត បង្កហិង្សាក្នុងគ្រួសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែឈ្លក់វង្វេងថ្នាំញៀនលែងស្គាល់ឳពុកម្តាយបងប្អូន រហូតឈានទៅដល់ប្រើហិង្សាក្នុងគ្រួសារបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ គម្រាមឪពុកម្តាយ វាយប្អូនប្រុសបង្កើត បែករយះក្បាល ហូរឈាម ទ្រាំលែងបានក្រុមគ្រួសារប្តឹងប៉ូលិសចាប់ខ្លួន កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះល្វែង បុរីសុខសាន្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ករណីខាងលើបង្កឡើងដោយឈ្មោះ ញឹប សុផាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ កម្លោះចាស់ មុខរបរមិនពិតប្រាកដ ជាមនុស្សប្រើប្រាស់គ្រឿងញៀន ធ្លាប់ចាប់ខ្លួន អប់រំនៅមណ្ឌលបន្សាបគ្រឿងញៀន វិលមកវិញញៀនថ្នាំដដែល រស់នៅផ្ទះកើតហេតុ ។ ចំណែកប្អូនប្រុសបង្កើត រងរបួសបែករយះក្បាល ឈ្មោះញឹប វិបុល អាយុ២៤ឆ្នាំ មុខរបរ ជាងធ្វើសោ មានទីលំនៅផ្ទះកើតហេតុ ជុំគ្នាជាមួយក្រុមគ្រួសារ ឪពុកម្តាយ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនដៃដល់ ខាងលើ ប្រើប្រាស់គ្រឿងញៀន មិនត្រឹមច្រើនខែនោះទេ ច្រើនឆ្នាំមកហើយ កន្លងមក ធ្លាប់ចាប់ចូលមណ្ឌលបន្សាបគ្រឿងញៀន តែដល់ចេញមកវិញ នៅបន្តប្រព្រឹត្តញៀនលើសដើម អុកឡុក បង្កហឹង្សា បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងគ្រួសារ គម្រាម ឪពុក-ម្តាយ ដោយសារឥទ្ធិពលនៃគ្រឿងញៀន លុះមកដល់ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ ជនសង្ស័យ គ្រាន់តែភ្ញាក់ពីដំណេក ស្រែកឡូឡា រករឿង អុកឡុកក្នុងគ្រួសារ ប្អូនប្រុសរងគ្រោះឃើញដូច្នោះ ឃាត់ ត្រូវបានជនសង្ស័យ ប្រដាប់ដោយកាំបិត ដេញកាប់ តែរត់រួច តាមវាយទៅលើប្អូនប្រុស ថែមយកចាន មកគប់លើប្អូនប្រុស បែកក្បាលហូរឈាមកក្លាក់ ទើបក្រុមគ្រួសារ ឆោឡោ នាំគ្នាចាប់ឃាត់ចងជាប់ ប្តឹងប៉ូលិសជួយអន្តរាគមន៍ ចាប់នាំខ្លួនយកទៅប៉ុស្តិ៍ ។

តាមជនរងគ្រោះ ត្រូវជាប្អូនបង្កើត ក៏ដូចជាឪពុកម្តាយ ក្រោយកើតហេតុលើកនេះ បានប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ និងប្តឹងកាត់កាលជនបង្ក ជាកូន ជាបងផងែរ ដោយសារការប្រព្រឹត្តិមិនរាងចាល ។

ផ្អែកតាមបណ្តឹងក្រុមគ្រួសារ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តតាមច្បាប់ ៕សុខាសែនជ័យ


ចែករំលែក៖