ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួន១២នាក់ ក្រោយពីនាវាដឹកប្រេងដោតទង់ជាតិចិន បើកបុក ទូកនេសាទ នៅដែនទឹក ហុងកុង

ចែករំលែក៖

នាវាដឹកប្រេងមួយគ្រឿងដោតទង់ជាតិចិន បានបើកបុកជាមួយ ទូកនេសាទ ស្ថិតនៅ លើដែនទឹក ហុងកុង បណ្តាលឲ្យបាត់ខ្លួន១២នាក់ ។

ប៉ូលិសហុងកុងបាននិយាយថា ការស្វែងរកអ្នកបាត់ខ្លួន បាននិងកំពុងធ្វើឡើង ក្រោយទូកនេសាទមួយគ្រឿង និងនាវាដឹកប្រេង បានបុកគ្នា នៅសមុទ្រហុងកុង ។

ប៉ូលិសបន្តថា ទូកនេសាទបានលិច ក្រោយហេតុការណ៍បុកជាមួយ នាវាដឹកប្រេង កាលពីព្រឹកថ្ងៃអង្គារ ។ នៅពេលភ្លាមៗនេះ គេបានដឹងថា មនុស្ស១២នាក់​បានបាត់ខ្លួន ។ ខាងនាវាដឹកប្រេង ដែលដោតទង់ជាតិចិននោះវិញ មនុស្ស១៣នាក់ នៅលើនាវានេះ មានសុវត្ថិភាពទាំងអស់គ្នា ។

ហេតុការណ៍នាវាដឹកប្រេងបើកបុកទូកនេសាទនេះ ស្ថិតនៅផ្លូវសមុទ្រ ភាគអាគ្នេយ៍ដែនកោះ Lamma របស់ហុងកុង ។ កាលពីខែមករា កន្លងទៅ យ៉ាងតិចនាវិកម្នាក់ស្លាប់ ដោយសារតែ នាវាដឹកប្រេង បំពាក់ទង់ជាតិវៀតណាម ត្រូវភ្លើងឆេះ ពេលដែលកំពុងរៀបចំចាក់បញ្ចូលប្រេង នៅចំណុចទីតាំងដែនកោះ Lamma នោះផងដែរ ៕


ចែករំលែក៖