គណបក្សប្រជាធិបតេយ្យ ដែលធ្លាប់ទទួលបានការគាំទ្រខ្ពស់ ក្នុងការបោះឆ្នោត មុនៗ ដោយគណបក្សនេះ ស្ថិតនៅលំដាប់ទីពីរ ។ ប៉ុន្តេពេលនេះ បានបរាជ័យ យ៉ាងខ្លាំងដោយធ្លាក់មកលំដាប់ទី៥ ក្នុងតារាងបោះឆ្នោត គឺចាញទាំងគណបក្សបង្កើតថ្មីទៅទៀត ។ទាំងនោះហើយ បានជាលោក អាប់ ភីស៊ីត សម្រេចលាលែងចេញពីតំណែងតែម្តង ។
ក្រោយការរាប់សន្លឹកឆ្នោតបានជាង៩០ភាគរយ បង្ហាញឲ្យឃើញថា គណបក្សប្រជាធិបតេយ្យ បរាជ័យនៅក្នុងការបោះឆ្នោត ជាតិ កាលពីថ្ងៃទី២៤ ខែមីនា ។ លោក Ongart Klampaiboon មន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សប្រជាធិបតេយ្យ បានឲ្យដឹងថា គណបក្សបរាជ័យ យ៉ាងអាម៉ាស់។ គណបក្សនេះ ឈរលំដាប់ទី៥ នៅក្នុងការបោះឆ្នោតដោយទទួលបានតែ៤៩អាសនៈប៉ុណ្ណោះ (ក្រៅផ្លូវការ) ។
សារព័ត៌មាន Bangkok Post ចេញផ្សាយឲ្យដឹងថា ប្រធានគណបក្សប្រជាធិបតេយ្យ លោក អាប់ ភីស៊ីត បានប្រកាសលាលែងពីតំណែង ក្រោយពីទទួលបរាជ័យក្នុងការបោះឆ្នោតនេះ ប៉ុន្តែលោកបានប្រកាសថា នឹងចូលរួមរដ្ឋាភិបាលចម្រុះផងដែរ ។
នៅពេលនេះ មិនទាន់ដឹងច្បាស់ថាគណបក្សណាមួយទទួលបានជ័យជំនៈពិតប្រាកដនោះឡើយ ដោយខ្លះថាគណបក្ស ភឿថៃ ទទួលជ័យជំនៈ ខ្លះទៀតថាគណបក្ស លោកប្រាយុទ្ធចាន់អូចា ទទួលបានជ័យជំនៈ។
ប្រភពបានឲ្យដឹងថា ការរាប់សន្លឹកឆ្នោតត្រូវបានផ្អាកភ្លាមៗដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ខណៈការរាប់សន្លឹកឆ្នោតបានត្រឹមតែ៩០ភាគរយ។ ការរាប់សន្លឹកឆ្នោតនៅបន្តនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
គណៈកម្មការរៀបចំការបោះឆ្នោតថៃនឹងប្រកាស់លទ្ធផលបណ្តោះអាសន្ននៅវេលាម៉ោង៨និង៣០នាទីយប់ ។ តាមលទ្ធផលក្រៅផ្លូវការ (មិនមែន គណៈកម្មការរៀបចំការបោះឆ្នោត) សម្តៅទៅលើគណបក្សនយោបាយដែលទទួលបានអាសនៈច្រើនជាងជាងគេទាំង៥ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា រួមមាន៖
* គណបក្សភឿថៃ (Pheu Thai Party) ទទួលបាន ១៣០អាសនៈ
* គណបក្សគណបក្ស ផាឡាង ប្រាឆារ៉ាត (Palang Pracharath) របស់លោក ប្រាយុទ្ធ ចាន់អូចា ទទួលបាន ១២០អាសនៈ
* គណបក្សអនាគតទៅមុខ (Future Forward Party) ទទួលបាន ៧៨អាសនៈ,
* គណបក្សភូមិចៃថៃ (Bhumjaithai) ទទួលបាន ៤៩អាសនៈ
* គណបក្សប្រជាធិបតេយ្យ (Democrat Party) ទទួលបាន ៤៩អាសនៈ ៕