ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា ជិះម៉ូតូរោទិ៍ ខឹងគេថាឲ្យ ជិះម៉ូតូទៅយកកាំបិត ដេញកាប់ដាច់កដៃ​ អ្នករងគ្រោះដេកពេទ្យ​ ជនសង្សយ័រត់គេចខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ អំពើហិង្សាមួយ​បង្កឡើងដោយសារឥទ្ធិពលសុរា ធ្វើឲ្យជនសង្ស័យ ជិះម៉ូតូរោទិ៍រំខានដល់អ្នកដទៃ​ ប៉ះសំដីគ្នា ឈានដល់ការបើកប្រយុទ្ធគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសដាច់កដៃរងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង២០នាទីយប់ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ចាន់ថេត ភូមិទួលមាស ឃុំអរិយក្សត្រស្រុកល្វាម ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សុឹម ចាន់ថេត ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល​ មុខរបរកសិករ រងរបួសដាច់ករដៃឆ្វេងត្រឹមករដៃ កំពុងសម្រាកព្យាបាលនៅគ្លីនិក ២៤ម៉ោង អរិយក្សត្រ។

ជនសង្ស័យឈ្មោះ កា ឆវន្ត័ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរកម្មករសំណង់ ជនសង្ស័យ រត់គេចខ្លួនក្រោយពេលកើតហេតុភ្លាមៗ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនជនសង្ស័យ បានផឹកស្រាស្រវឹង ហើយជិះម៉ូតូរោទិ៍យ៉ាងខ្លាំងនៅមុខផ្ទះជនរងគ្រោះ ។ ឈ្មោះសុឹម ចាន់ថេត ប្រាប់ទៅជនសង្ស័យឈ្មោះ ការ ឆវន្ត័ ថាឯងកុំមករោទិ៍ម៉ូតូ នៅមុខផ្ទះអាញ់ ។ ឈ្មោះកា ឆវន្ត័ ជនសង្ស័យ ស្រវឹងស្រា ឆេវឆាវ ខឹងជនរងគ្រោះឈ្មោះសុឹម ចាន់ ថេត ថាឲ្យ បានជិះម៉ូតូដែលខ្លួនជិះស្រាប់ យកកាំបិត ហើយលបចូលកាប់ឈ្មោះ សុឹម ចាន់ថេត ដែលឈរនៅគល់ ស្វាយមុខផ្ទះ មិនដឹងខ្លួន បណ្តាឲ្យដាច់ករដៃខាងឆ្វេងតែម្តង។

ករណីខាងលើនេះ កម្លាំង ប៉ុស្តិ៍ កំពុងបន្ត ស្រាវជ្រាវ ស្វែងរកចាប់ជនសង្ស័យ ៕​ ឆ ដា


ចែករំលែក៖