ជនជាប់ចោទ Doan Thi Huong ពីការ សម្លាប់បងប្រុសមេដឹកនាំគីម ជុងអ៊ុន គឺ លោក គីមជុងណាម អាចនឹងត្រូវដោះលែងក្នុងពេលឆាប់ៗខាងមុខ ។
សារព័ត៌មាន អង្គគ្លេស The Telegraph បានផ្សាយថា នាង Doan Thi Huong មានភាពសប្បាយរីករាយយ៉ាងខ្លាំងក្រោយ តុលាការសម្រេចបន្ថយទោសនាង ហើយអាចនឹងចាកចេញពីមន្ទីរឃុំឃាំងវិលត្រឡប់ទៅកាន់វៀតណាមវិញ។
នៅព្រឹកថ្ងៃទី១ ខែមេសា នាង Doan Thi Huong បានឡើងទៅកាន់តុលាការ ម៉ាឡេស៊ី ។ ច្រៅក្រមបានផ្លាសប្តូការចោទប្រកាន់ ពីបទសម្លាប់មនុស្ស មកបទល្មើស ស្រាលជាងនេះ។
តាមសារព័ត៌មាន The Star ចៅក្រម Azmin Ariffin នៅព្រឹកថ្ងៃទី១ ខែមេសា បានប្រកាសថា កម្រិតទោសរបស់នាង Doan Thi Huong អាចជាប់ឃុំពី៣ទៅ ៤ខែទៀត។ តុលាការបានសម្រេចកាត់ ទោសជាប់ពន្ធនាគារ៣ឆ្នាំ ប៉ុន្តែបានគិត តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយ គីម ជុងណាមស្លាប់ ។
នាង Doan Thi Huong អាយុ៣០ឆ្នាំ បាននិយាយថា នាងពិតជាសប្បាយចិត្ត ណាស់ ក្រោយពេលព្រះរាជអាជ្ញាប្រាប់ ក្រុមការពារក្តីរបស់នាងពីបទចោទប្រកាន់ថ្មី នៅក្នុងតុលាការប្រទេសម៉ាឡេស៊ី។
លោក Salim Bashir មេធាវីម្នាក់របស់ ស្ត្រីវៀតណាម បានថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា តុលាការបានចោទប្រកាន់ កូនក្តីរបស់គាត់ពីបទបង្ករបួសស្នាមដោយអាវុធគ្រោះថ្នាក់ ជំនួសការចោទប្រកាន់ ពីបទធ្វើឃាត។ ការចោទប្រកាន់ពីបទ ល្មើសថ្មីនេះ អាចនឹងមានទោសច្រើន បំផុតរយៈពេល ១០ឆ្នាំ ប៉ុន្តែមេធាវីបញ្ជាក់ ថា នាងទំនងជានឹងទទួលបានការកាត់ បន្ថយទោស ហើយនាងទំនងជានឹងអាចចេញពីពន្ធនាគារផងដែរ ។
នាង Huong ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០១៧ និងរងការចោទប្រកាន់ពីបទឃាតកម្មលើរូបលោក គីម ជុងណាម នៅព្រលានយន្តហោះទីក្រុងគូឡាឡាំពួរ។ តាំងពីកាត់ ក្តីជាបន្តបន្ទាប់មក ស្ត្រីខាងលើបានបដិសេធទៅនឹងការចោទប្រកាន់ និងបានបញ្ជាក់ ថា នាងត្រូវគេបញ្ចុះបញ្ចូលឲ្យចូលរួម លេងក្នុងកម្មវិធី ដែលនាងគិតថា ជាកម្ម វិធីកម្សាន្តទូរទស្សន៍។
កាលពីខែមុន តុលាការបានបដិសេធ ទម្លាក់ចោលការចោទប្រកាន់លើនាង Huong ក្រោយពេលតុលាការនេះបាន ទម្លាក់ចោលការចោទប្រកាន់លើជនជាប់ចោទជាស្ត្រីឥណ្ឌូនេស៊ីម្នាក់ដែលជាប់ ចោទពីបទធ្វើឃាតដូចគ្នា ៕ធី រីណា