ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមមានកំណើនសេដ្ឋកិច្ចខ្ពស់ នៅក្នុងឆ្នាំ២០១៩ និង២០២០

ចែករំលែក៖

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចប្រទេសវៀតណាមបានកើនឡើងខ្ពស់ គួរឲ្យកត់សម្គាល់ ។ តាមការវាយតម្លៃរបស់ ធនាគាអភិវឌ្ឍន៍អាស៊ី ADB បានប្រកាសឲ្យដឹងថា កំណើនសេដ្ឋកិច្ចវៀតណាម កើនឡើងខ្ពស់បំផុតក្នុងតំបន់ ។ សេដ្ឋកិច្ចវៀតណាមកើន ៦,៨ ភាគរយ ឆ្នាំ២០១៩ និង ៦,៧ ភាគរយ ក្នុងឆ្នាំ២០២០ ។

នៅពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម មានកំណើនល្អប្រសើរ គឺ ៦,៨ ភាគរយ នៅក្នុងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ នឹងមានកំណើនត្រឹម ៦,៧ ភាគរយ ។

តាមការវាយតម្លៃរបស់ ADBថា កំណើនឆ្នាំ២០១៩ របស់វៀតណាម នឹងបង្ហាញយ៉ាងទូលំទូលាយ ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ ដូចជាឧស្សហកម្មកែច្នៃ នាំចេញ ចរន្តទុន FDI និងតម្រូវការក្នុងស្រុកកើនឡើងខ្ពស់ជាដើម ។

អ្នកសេដ្ឋកិច្ចវិទូមួយរូបនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឲ្យដឹងថា៖ “សន្ទុះកំណើនដ៏ខ្លាំងក្លានៃឆ្នាំ២០១៨ បន្តបានរក្សាក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ កំណើនរបស់វៀតណាម បានធ្លាក់មក ៦,៨ភាគរយ នាឆ្នាំ ២០១៩ និង ៦,៧ភាគរយ នាឆ្នាំ២០២០ ប៉ុន្តែនៅតែជាកម្រិតខ្ពស់បំផុតក្នុងតំបន់ ក្នុងបរិបទ ដែលសេដ្ឋកិច្ចសកល និងតំបន់ធ្លាក់ចុះ ។

ADBបានព្យាករណ៍ថា អតិផរណា នឹងបន្តត្រូវបានគ្រប់គ្រងនៅកម្រិត ៣,៥ភាគរយ នាឆ្នាំ២០១៩ និងកើន ៣,៨ភាគរយ នាឆ្នាំ២០២០ ដោយសាររដ្ឋាភិបាលវៀតណាមបានកែប្រែមុខទំនិញមួយចំនួន” ។

របាយការណ៍របស់ ADB ក៏បានសង្កត់ធ្ងន់ថា វៀតណាមគប្បីបង្កើន ការធ្វើសមាហរណកម្មរបស់សហគ្រាសឯកជនទៅក្នុងខ្សែសង្វាក់តម្លៃសកល ។

តាម ADB ថា ការកែលម្អសមត្ថភាពទាក់ទងផ្ទាល់ជាមួយប្រភពហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម គឺជាវិធានការសំខាន់ៗ សម្រាប់សហគ្រាសទាំងនេះ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងទទួលបានតម្លៃបន្ថែមក្នុងខ្សែសង្វាក់តម្លៃសកល ។

ទស្សនវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បញ្ជាក់ទៀតថា ប្រទេសចំនួន ៤៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមានកំណើនមធ្យម ៥,៧ភាគរយ ក្នុងឆ្នាំនេះ និង៥,៦ភាគរយ នាឆ្នាំ២០២០ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០១ មក៕

 


ចែករំលែក៖