ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនប្តេជ្ញាការពារប្រជុំកោះដែលមានវិវាទជាមួយចិន

ចែករំលែក៖

ជប៉ុនបានបង្កើនសម្ថភាពការពារ ដែនសមុទ្រ ដែលមានវិវាទជាមួយចិន ស្របទៅតាម ការចង់បានរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូ អាបេ បង្កើនកម្លាំងការពារកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបំផុត ។

រដ្ឋាភិបាលជប៉ុនបានដាក់ប្រព័ន្ធមីស៊ីលការពារ ប្រឆាំងនាវាចម្បាំង និងការពារដែនអាកាស ដើម្បីទប់ស្កាត់ការឈ្លានពានពីប្រទេសជិតខាង ។

តាមគម្រោងប្រព័ន្ធមីស៊ីល ការពារខាងលើ របស់ជប៉ុន នឹងត្រូវដាក់ពង្រាយនៅលើកោះ Miyakojima នៅខែមីនា ឆ្នាំ២០២០ ។ កាលពីដើមខែមេសាកន្លងមក រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Takeshi Iwaya ហៅកោះ Miyakojima ជា ជួរមុខនៃប្រព័ន្ធការពារជប៉ុន ។

ប្រព័ន្ធមីស៊ីល ការពារខាងលើរបស់ជប៉ុន អាចបាញ់បានចម្ងាយ១០០គីឡូម៉ែត្រ ។ ដោយឡែក មីស៊ីល Type -12 បាញ់បានចម្ងាយ ដល់ទៅ៣០០គីឡូម៉ែត្រ អាចការពារប្រជុំកោះSenkaku ដែលកំពុងតែមានវិវាទជាមួយចិន ។

ពាក់ព័ន្ធនឹងប្រជុំកោះ ដែលមានវិវាទខាងលើ យន្តហោះទម្លាក់គ្រាប់ចិន បានហោះហើរយាមល្បាតដល់ទៅ១០លើក នៅតំបន់សមុទ្រ Miyako កាលពីឆ្នាំ២០១៨ ។

ក្រសួងការពារជាតិជប៉ុនបានប្រកាសថា កំពុងតែផលិតមីស៊ីល ដែលអាចបាញ់បានចម្ងាយដល់ទៅ១ពាន់កីឡូម៉ែត្រ ដើម្បីការពារប្រជុំកោះនៅឆ្ងាយៗ ពីដីគោក ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូ អាបេ បានប្រកាសថា គោលនយោបាយការពារជាតិ របស់ប្រទេសនេះ មិនមានការផ្លាស់ប្តូនោះឡើយ មិនតែប៉ុណ្ណោះ បានបង្កើតសកម្មភាពយាមល្បាតការពារ កាន់តែខ្លាំងជាមុនទៅទៀត ៕


ចែករំលែក៖