អូស្ត្រាលីជាប្រទេស ដែលមានសន្តិសុខ សេវាកម្មរស់នៅបានយ៉ាងល្អបំផុត ក្នុងចំណោមប្រទេសជាច្រើននៅជុំវិញពិភពលោក ។ អូស្ត្រាលីក្លាយជាជម្រើស របស់មហាសេដ្ឋីនៅជុំវិញពិភពលោក មករស់នៅ និងវិនិយោកនៅក្នុងប្រទេសនេះ ។
កត្តាមួយចំនួន ដែលប្រជាជនជាច្រើនសម្រេចចិត្តទៅរស់នៅប្រទេសអូស្ត្រាលី៖
យោងតាមស្ថិតិជាក់ស្តែង៩៩%នៃប្រជាជនក្នុងប្រទេសអូស្ត្រាលីគឺជាធនធានមនុស្សប្រកបដោយចំណេះដឹង ។
ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទិសដៅអន្តោប្រវេសន៍សម្រាប់អ្នកជំនួញ អ្នកវិនិយោគទុន និងមហាសេដ្ឋី ។
ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទីក្រុងដែលគួរអោយចង់រស់នៅបំផុតក្នុងពិភពលោកគឺទីក្រុងមេលប៊ន (Melbourne) ។
ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រពន្ធ័ថែរក្សាសុខភាពល្អជាងគេបំផុត ។
ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសល្អជាងគេបំផុតសម្រាប់ការចូលនិវត្តន៍ដ៏មានផាសុខភាព ។
ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសល្អជាងគេបំផុតសម្រាប់មូលដ្ឋានសាជីវកម្ម ។
នៅពេលនេះដែរ មានមហាសេដ្ឋីដល់ទៅ ១០៨នាក់ នៅជុំវិញពិភពលោក មានភៀសខ្លួន ទៅរស់នៅក្នុងប្រទេសអូស្ត្រាលីនាឆ្នាម២០១៨ កើនឡើង១៤ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០១៨ និងកើនឡើងទ្វេដងបើប្រៀបធៀបនិងឆ្នាំ២០១៣ ។
តាមតួលេខរបស់អង្គការ New World Wealth មានទីតាំងនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង បានប្រកាសថា អូស្ត្រាលី អាមេរិក និងការដាណាគឺជា ប្រទេសដែល ក្រុមមហាសេដ្ឋីលំដាប់ពិភពលោកចង់ទៅរស់នៅ ។
អូស្ត្រាលីឈរលំដាប់កំពូលតារាង និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ អ្នកមានភៀសខ្លួនទៅរស់នៅ ដោយអូស្ត្រាលីមិនបានយកពន្ធទៅលើ ទ្រព្យសម្បត្តិ ដែលទុកឲ្យកូន ។ មិនតែប៉ុណ្ណោះ អូស្ត្រាលី មានទំនាក់ទំនងល្អជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង ។ មិនតែប៉ុណ្ណោះ អូស្ត្រាលីមានសេដ្ឋកិច្ចរឹងមាំ រក្សាកំណើនល្អរយៈពេល ២៧ឆ្នាំកន្លងមក ។
កាលពីឆ្នាំ២០១៨ ចិន និងរុស្ស៊ីជាប្រទេសដែលមានចំនួនមហាសេដ្ឋីចំណាក់ស្រុកច្រើនជាងគេបំផុត ។ ចំណែកនៅអង់គ្លេសវិញបញ្ហា Brexit និងពន្ធដាទ្រព្យសម្បត្តិបានធ្វើឲ្យមហាសេដ្ឋីជាង ៣ពាន់នាក់បានចាកចេញពីអង់គ្លេស៕