ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Aeroflot ធ្លាក់ពេលចុះចតស្លាប់៤១នាក់

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរប្រភេទ Sukhoi Superjet SSJ-100 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរុស្ស៊ីAeroflot បានធ្លាក់ពេលចុះចត បណ្តាលឲ្យមនុស្ស ៤១នាក់ស្លាប់ ក្នុងចំណោមអ្នកដំណើ៧៨នាក់។

សារព័ត៌មាន Sputnik បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅរសៀលថ្ងៃទី៥ ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ភាគខាងជើងទីក្រុងមូស្កូ ។ យន្តហោះខាងលើ ជួបបញ្ហាពេលចាប់ផ្តើមហោះហើរ រួមផ្តាល់សញ្ញាសំចុះចត់ជាបន្ទាន់ នៅអាកាសយានដ្ឋានដើមវិញ ។ ពេលចុះចតយន្តហោះដាំក្បាលបុកចុះដីមុនបណ្តាលឲ្យឆាប់ឆេះតែម្តង។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅលើយន្តហោះមានមនុស្ស ៧៨នាក់ ហើយមានមនុស្ស៣៧នាក់នៅរស់ ។មូលហេតុនៃការឆេះយន្តហោះដឹកអ្នកដំណើរនេះ ក្រុមជំនាញរបស់រុស្ស៊ីបាននិងកំពុងស៊ើបអង្កេត ហើយមិនទាន់អាចបញ្ជាក់បានថា បណ្តាលមកពីមូលហេតុអ្វីឲ្យប្រាកដនៅឡើយទេ ។

អ្នកដំណើរ៣៧នាក់ នៅរស់រានមានជីវិត ក្នុងនោះ៥នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Aeroflot airlines ។ កុមារ២នាក់ស្ថិតនៅក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត ។

យន្តហោះដឹកអ្នកដំណើរនេះ គឺជាយន្តហោះ Sukhoi Superjet 100 ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ។ អ្នកដំណើរសរុប៧៣នាក់ រួមជាមួយអាកាសយានិក៥នាក់ នៅលើយន្តហោះនេះ ចេញដំណើរពីទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុង Murmansk ភាគខាងជើងរបស់រុស្ស៊ី ។ ប៉ុន្តែវាបានបត់ក្បាលតម្រង់ទិសត្រឡប់ក្រោយវិញ ដោយមូលហេតុ «ហេតុផលបច្ចេកទេស» ដែលមិនអាចបញ្ជាក់ប្រាប់ ហើយម៉ាស៊ីនយន្តហោះក៏ចាប់ផ្តើមឆាបឆេះតែម្តង ៕


ចែករំលែក៖