ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ តាមគម្រោងឈ្មួញវៀតណាម ត្រៀមចូលគ្រឿងចក្រ១០គ្រឿងតាមចំណុច(ពាម-អូរលៀ) និងជនជាតិវៀតណាមជិត២០នាក់ នៅម៉ោង២-៣រំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី៦ ឧសភានេះ

ចែករំលែក៖

ខេត្តរតនគិរី៖ តាមគម្រោងឈ្មួញវៀតណាមត្រៀមនាំគ្រឿងចក្រប្រភេទត្រាក់ទ័រ១០គ្រឿង និងជនជាតិវៀតណាម២០នាក់ ក្នុងនោះ១០នាក់ជាតៃកុងត្រាក់ទ័រ និង១០នាក់ទៀតជាអ្នកជំនាញខាងកាប់ អារ ផ្តួលរលំឈើ ដែលអាចឆ្លងចូលទឹកដីកម្ពុជា តាមតំបន់(ពាម-អូរលៀ) ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅម៉ោង៥-៦ល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបានប្រែប្រួលពេលវេលា ខកខានអាចជាបញ្ហាមិនទាន់រត់ការរលូន។ នេះបើតាមប្រភពព័ត៍មានពីទឹកដីវៀតណាម ទោះមិនផ្លូវការ តែអាចទុកចិត្តបាន រហូតដល់លេចឮសារជាថ្មីម្តងទៀតមុននេះបន្តិច(នៅវេលាម៉ោង៩និង២៣នាទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ) បានបង្ហើបថា៖ គ្រឿងចក្រប្រភេទត្រាក់ទ័រ១០គ្រឿង និងជនជាតិវៀតណាម២០នាក់ ក្នុងនោះ១០នាក់ជាតៃកុងត្រាក់ទ័រ និង១០នាក់ទៀតជាអ្នកជំនាញខាងកាប់ អារ ផ្តួលរលំឈើ ដែលអាចឆ្លងចូលទឹកដីកម្ពុជា តាមតំបន់(ពាម-អូរលៀ) ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅម៉ោង២ទៅ៣រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឬម៉ោង៥ព្រឹកថ្ងៃដដែលនេះមកដល់តំបន់(ពាម-អូរលៀ) ខណៈឈ្មួញវៀតណាម បានចំណាយលុយរត់ការយកគ្រឿងចក្រចូល៦គ្រឿង ត្រូវបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងជនជាតិវៀតណាម១២នាក់ ត្រូវឃាត់ខ្លួន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ឃុំខ្លួនបណ្តោះអាសន្នដល់បច្ចប្បន្ន តែពួកគេនៅព្យាយាមប្រព្រឹត្តបទល្មើសនេះបន្ត ដើម្បីស្រង់ដើមប៉ះប៉ូវការខាតបង់កន្លងទៅ។
ប្រភពមិនផ្លូវការ តែអាចទុកចិត្តបានបង្ហើបថា៖ ឈ្មួញវៀតណាមចាត់ចែងចែងគ្រឿងចក្រ និងអោយជនជាតិវៀតណាមចូលទឹកដីកម្ពុជា មានឈ្មោះ(ដេវ)កាន់លេខទូរស័ព្ទ (+84976037777)និងឈ្មោះកុងច ហៅ(អាកូនឆ្កែ)កាន់លេខទូរស័ព្ទ(+84973406814)។ ដោយឡែកភាគីខាងកម្ពុជា លឺល្ហៀងៗថា៖ ឈ្មោះណុប ណាក់ ហៅ ណាក់ក្បាលធំ កាន់លេខទូរស័ព្ទវៀតណាម(+84961161278) និងលេខទូរស័ព្ទនៅស្រុកខ្មែរ (0969999977)។
សូមបញ្ជាក់ថា៖ ករណីកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ និងចាប់យកគ្រឿងចក្រ៦គ្រឿងជាភស្តុតាង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ហើយ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ឃុំខ្លួនបណ្តោះអាសន្នដល់បច្ចប្បន្ន គឺជារឿងរសើបបំផុតនៅទឹកដីខេត្តរតនគិរី ដែលសមត្ថកិច្ចជាច្រើនស្ថាប័នស្រាវជ្រាវរកអោយឃើញនូវអ្នកពាក់ព័ន្ធ។ ផ្ទុយទៅវិញករណីនេះ គ្រាន់តែសមត្ថកិច្ចធ្វើបណ្តើរ គិតរឿងអន្តរាគមន៍បណ្តើរ ស្វែងរកលាភបណ្តើរ (របៀបចូលស្ទឹងតាមបត់) ខណៈបើគេរួមគំនិតគិតរឿងសេដ្ឋកិច្ច លុយខ្មៅទៅហើយ បើខ្លួនមិនសម្របតាមគេតាមឯងអាចជារឿងចម្លែក ហេងស៊យរបូតតំណែងដោយសារកត្តាស្មោះត្រង់ និងប្រឹងការងារជ្រុលនោះឥឡូវ..???
គួរម្លឹកថា៖ ឈ្មោះ ណុប ណាក់ ហៅ ណាក់ក្បាលធំកាន់លេខទូរស័ព្ទវៀតណាម (+84961161278) និងលេខទូរស័ព្ទនៅស្រុកខ្មែរ (0969999977) បានទទួលលុយពីឈ្មួញវៀតណាមឈ្មោះ ដេវ និងឈ្មោះកុងច ហៅ(អាកូនឆ្កែ) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ គឺវៀតណាមយកមកអោយដល់ផ្ទះនៅខេត្តរតនគិរី លើកទី២ លុយដាក់ក្នុងវ៉ាលីពណ៍ផ្កាឈូក និងមានថង់ពណ៍ខ្មៅនៅខាងក្នុង។
បើមិនមានការប្រែប្រួលទេ ឈ្មួញវៀតណាមត្រៀមនាំគ្រឿងចក្រប្រភេទត្រាក់ទ័រ១០គ្រឿង និងជនជាតិវៀតណាម២០នាក់ ក្នុងនោះ១០នាក់ជាតៃកុងត្រាក់ទ័រ និង១០នាក់ទៀតជាអ្នកជំនាញខាងកាប់ អារ ផ្តួលរលំឈើ ដែលអាចឆ្លងចូលទឹកដីកម្ពុជា តាមតំបន់(ពាម-អូរលៀ) ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅម៉ោង២ទៅម៉ោង៣រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ប្រសិនបើគ្មានវិធានការទប់ស្កាត់ និងបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធ ម្យ៉ាងទៀតពិបាកបង្ក្រាបបំផុត ដោយសារគេធ្វើ ចាត់ចែងជាលក្ខណៈប្រព័ន្ធ ក្នុងនោះ លោក ណុប ណាក់ ហៅ ណាក់ក្បាលធំដដែលជាមេក្លោង។
សង្ឃឹមថាដំណឹងនេះអាចជាវិធានការ ឬជាកម្មវត្ថុបន្តការស្រាវពីសមត្ថកិច្ច អាជ្ញាធរ ជំនាញ មានតួនាទីបង្ក្រាបបទល្មើសតាមដានរកតម្រុយ ឈានដល់រកអោយឃើញនូវគម្រោងចេតនាទុច្ចរិតបំផ្លាញព្រៃឈើក្នុងទឹកដីខេត្តរតន គិរីនេះ៕

ដោយ៖ ខ្សឹបដាក់ត្រចៀក


ចែករំលែក៖