ខេត្តកណ្តាល៖ ប្រជាពលរដ្ឋភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានភ្ញាក់ផ្អើលទាំងយប់ ខណៈឃើញកម្លាំងនគរបាលយ៉ាងច្រើនកុះករ ទៅឡើងពទ្ធ័ផ្ទះសំណាក់ រស្មី អង្គរ បង្ក្រាបបទល្មើសអន្តរការី បានប៉ះសំដីគ្នាជាមួយម្ចាស់ទីតាំង ប្រឆាំងមិនឲ្យឆែកឆេរ ព្រោះមិនមានអំពើពេស្យាចារ្យនៅទីនេះ រហូតដល់មានតំណាងអយ្យការ ចុះមកសម្របសម្រួល ក៏នៅតែតឹងសរសៃក ល្អក់កករដាក់គ្នា ប៊ិះតែកើតឡើងនូវអំពើហិង្សា ធ្វើឲ្យអ្នកភូមិលាន់មាត់ថា “ខ្លាំងប៉ះខ្លាំង ផ្កាយប៉ះលោកខែ មានខ្សែដូចគ្នា” អីចឹងហើយ ។
ចុងក្រោយកម្លាំងសមត្ថកិច្ចព្រមដកថយត្រឹមធ្វើកំណត់ហេតុឆែកឆេរបន្ទប់ចំនួន១០ និងនាំខ្លួនមនុស្សប្រុសស្រី៣នាក់ ជាភ្ញៀវមកស្នងការប៉ូលីសដើម្បីសួរនាំប៉ុណ្ណោះ ។
ហេតុការណ៍នេះ បានកើតឡើង ចាប់ពីម៉ោងជាង១៩យប់ ថ្ងៃទី០៣ រហូតដល់ម៉ោងជាង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ចំណុចផ្ទះសំណាក់រស្មី អង្គរស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមមន្តី្រអាជ្ញាធរមូលដ្ឋាននិយាយថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរផ្លូវភេទនៅក្នុងផ្ទះសំណាក់ រស្មី អង្គរ ធ្វើឡើង ដោយកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ រស់ សាវិន ប្រធានការិយាល័យសហការជាមួយអង្គការមេត្រីភាព និងមានការសម្របសម្រួលនីតិវិធីពីសំណាក់់លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល ។
បើតាមសាក្សីនិយាយថា កម្លាំងនគរបាលមិនតិចពី៥០នាក់ មធ្យោបាយមានរថយន្ត ម៉ូតូ និងកាំភ្លើង គ្រប់ដៃ បានឡោមពទ្ធ័ផ្ទះសំណាក់ រស្មី អង្គរ ឆែកឆេរតាមបន្ទប់ពេលនោះ គេឃើញឃាត់ខ្លួនមនុស្ស៣នាក់ (ស្រីម្នាក់) វាយខ្នោះ និងចាប់គ្រៀកស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាម្ចាស់ផ្ទះសំណាក់ ស្រាប់តែកើតមានប្រតិកម្មភ្លាមៗ រារាំងមិនឲ្យឆែកឆេរ និងឃាត់ខ្លួនមនុស្ស ព្រោះមិនឃើញមានដីកាពីតុលាការហើយចោទប្រកាន់ថា ផ្ទះសំណាក់បង្កើតបទល្មើសពេស្យាចារ្យ្យ ដែលការពិតមានតែភ្ញៀវមកជួលបន្ទប់ដេក ។
សាក្សីបន្តទៀតថា ដោយកម្លាំងសមត្ថកិច្ចនៅតែអនុវត្ត វិធានការរបស់ខ្លួន ដោយអះអាងថា ផ្ទះសំណាក់នេះមានបទល្មើស”អន្តរការី” ស្តុបនារីបម្រើផ្លូវភេទបានបន្តឆែកឆេរតាមបន្ទប់ឯម្ចាស់ផ្ទះសំណាក់ ក៏មិនណយដែរបានទូរសព្ទ័ហៅបងប្អូន ដែលគេដឹងថាសុទ្ធតែខ្សែរគយ និងតុលាការបានប្រឆាំងតវ៉ាមិនឲ្យឆែកឆេរដោយសំអាងថាផ្ទះសំណាក់នេះមិនបានប្រព្រិត្តិអ្វីឲ្យខុសច្បាប់ទើបឈានដល់ការប៉ះសំដីគ្នាខ្លាំងៗភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងដេកពូនលែងបានមិនតែប៉ុណ្ណោះផ្ទុះកក្រើកដល់ព្រះឥន្ទ(ព្រះរាជអាជ្ញា)ទាំងយប់ចាត់ព្រះរាជអាជ្ញារងម្នាក់គឺលោកឯក ស៊ុនរស្មីមកសម្របសម្រួល ។
សាក្សីរៀបរាប់ឲ្យដឹងទៀតថា នៅពេល ដែលមានវត្តមានលោកព្រះរាជអាជ្ញារងរឿងរ៉ាវកាន់តែផ្ទុះឡើងខ្លាំងគឺមេប៉ូលីសលោករស់ សាវិន និងព្រះរាជអាជ្ញារងគងសំដីគ្នាបញ្ហាការអនុវត្តនីតិវិធី ដោយសំអាងច្បាប់រៀងៗខ្លួនម្ខាងថាមានបទល្មើសពាក់ពន្ធ័ម្ចាស់ទីតាំងឯម្ខាងទៀតថា មិនមានពាក់ពន្ធ័ម្ចាស់ទីតាំងតែយ៉ាងណាខាងសមត្ថកិច្ចនៅតែសំអាងថា មានបទល្មើសអន្តរការីបញ្ជាក់ថាម្ចាស់ទីតាំងមានការពាក់ពន្ធ័(ស្តុបស្រីពេស្យាចារ្យបម្រើផ្លូវភេទ)ឯម្ចាស់ទីតាំងបដិសេធន៍ហើយអះអាងថា និងសមត្ថកិច្ច ដែលចុះមកមួលបង្កាច់គ្មានការពិតនេះ ។
លោកឯក ស៊ុនរស្មី អ្នកសម្របសម្រួលនីតិវិធីបានឲ្យដឹងថា ដើម្បីមានតម្លាភាពលោក ក៏បានតម្រូវឲ្យសមត្ថកិច្ចសួរនាំអ្នកពាក់ពន្ធ័ជាបឋមនៅកន្លែងដើម្បីរកការពិតចៀសវាងការយល់ច្រឡំដោយគ្រាន់តែការឆ្លើយដាក់អ្នកនេះ អ្នកនោះ ដោយគ្នានភស្តុតាង ។ ក្រោយមានការសម្របសម្រួលនីតិវិធីមនុស្ស៣នាក់ (ស្រីម្នាក់) ដែលសមត្ថកិច្ចអះអាងថាមានការទំនាក់ទំនងគ្នាអំពើបទល្មើសអន្តរការីត្រូវបានដោះខ្នោះពីដៃវិញដើម្បីឲ្យទៅឆ្លើយបំភ្លឺនៅការិយាល័យប៉ូលិស ក្រៅពីនេះ មិនមានការដកហូតអ្វីឡើយ ។
មជ្ឈដ្ឋានជាច្រើន ដែលបានតាមដានរឿងនេះ បាននិយាយថា ប្រតិបត្តិការបង្ក្រាបបទល្មើសពេស្យាចារ្យ្យនៅផ្ទះសំណាក់ រស្មី អង្គរ គឺខ្លាំងប៉ះខ្លាំងផ្កាយប៉ះលោកខែហើយចាំមើល នឹងវិវត្តយ៉ាងណា ។
គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែអនុត្តដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ៕ ឆ ដា