ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលកំពុងតានតឹងជាមួយអាមេរិក អ៊ីរ៉ង់់បង្ហាញមីស៊ីលអាចកម្ទេច B-52 គ្រប់ពេល

ចែករំលែក៖

ស្ថានភាពទំនាក់ទំនងរវាងអ៊ីរ៉ង់ នឹងអាមេរិក កាន់តែតានតឹងពីមួយថ្ងៃទៅមួយ​ថ្ងៃ ដោយអាមេរិក បានបញ្ជូន សព្វាវុធជាច្រើន នៅតំបន់សមុទ្រ ប្រទេសអ៊ីរ៉ង់់ ដែលមាននាវាផ្ទុកយន្តហោះ ​។ មិនតែប៉ុណ្ណោះ អាមេរិក បានបញ្ជូន​យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រ B-52 ​ទៅកាន់ប្រទេសកាតារ ទៀតផង ជាការត្រៀមលក្ខណៈ និងដាក់គំនាបផ្នែកយោធាទៅលើប្រទេសអ៊ីស្លាមមួយនេះ។

ប៉ុន្តែអ៊ីរ៉ង់់មិនដែលខ្លាច អាមេរិក ម្តងណាឡើយ មិនតែប៉ុណ្ណោះ មេដឹកនាំសាសនា ដែលមានឥទ្ធិពលបំផុត នៅក្នុងប្រទេសអ៊ីរ៉ង់់ បានហាមប្រាមរដ្ឋាភិបាល​ពិភាក្សាជាមួយអាមេរិកទៀតផង​។ នៅពេលនេះ អ៊ីរ៉ង់់បានត្រៀមលក្ខណៈរួចរាល់សម្រាប់ធ្វើសង្គ្រាមជាមួយអាមេរិក​ ។

ក្នុងពេលកំពុងតែតានតឹងខ្លាំងឡើង អ៊ីរ៉ង់់បានបង្ហាញមីស៊ីលដែលអាចកម្ទេចនាវាផ្ទុកយន្តហោះ និង​យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​ B-52​ ជាការគំរាម តប់តអាមេរិកវិញ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់់បាន​ បង្ហាញរូបភាព កាំជ្រួចមីស៊ីល​ Fakour-90 ​ ជាប្រភេទទំនើប ផលិតឡើង សម្រាប់កម្ទេចយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ​ B-52 ​របស់អាមេរិក​។

ឧត្តមសេនីយ៍ Amir Hatami ​បានបញ្ជាក់ថា មីស៊ីល Fakour -90 ផលិតតាមតម្រូវការរបស់កម្លាំងទាហានអាកាស ប្រទេសនេះ ដើម្បីបំពាក់នៅលើយន្តហោះចម្បាំង សម្រាប់វាយប្រហារ លើគោលដៅ នៅលើអាកាសដូចគ្នា ។ មកទល់ពេលនេះ ការសាកល្បង​ទទួលបានជោគជ័យទាំងស្រុង ហើយពេលនេះ ចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានការពារដែនអាកាស ។

ឧត្តមសេនីយ៍ Amir Hatami មិនបានវិភាគអ្វីច្រើនជុំវិញមីស៊ីលថ្មីខាងលើនោះឡើយ​ ប៉ុន្តែ លោកបានបញ្ជាក់ថា មីស៊ីលខាងលើ មានសមត្ថភាពខ្លាំងជាង មីស៊ីល​ aim-54 Phoenix ​របស់កម្លាំងទាហានអាមាមេរិកទៀតផង​។

មីស៊ីលខាងលើអាច កម្ទេចទីតាំង នៅចម្ងាយ ១៦០គីឡូម៉ែត្រ ក្នុងល្បឿន លឿនជាង សំឡេង​៥ដង ( Mach 5 )​ ក្លាយជាមីស៊ីលគ្រោះថ្នាក់បំផុត​លើពិភពលោក ។ ជាមួយនឹងមីស៊ីល​ Fakour-90 ​អ៊ីរ៉ង់ អាចវាយប្រហារកម្ទេចរាល់យន្តហោះចម្បាំងរបស់សត្រូវ ក្នុងនោះមាន យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ អាមេរិក​ B-52 ដែលបានបញ្ជូនទៅកាន់ប្រទេសកាតារ ត្រៀមវាយប្រហារអ៊ីរ៉ង់់ ។

បច្ចុប្បន្ន មីស៊ីល​ Fakour-90 បំពាក់នៅលើយន្តហោះចម្បាំង​ F-14A Tomcat ​។ ប្រភពព័ត៌មានបានឲ្យដឹងថា មីស៊ីល Fakour-90 ជាប្រភេទមីស៊ីល វាយប្រហារនៅលើអាកាស​មានទំហំធំបំផុត ដល់ទៅ​៣៨០ មីល្លីម៉ែត្រ​ ប្រវែង​៤ម៉ែត្រ និងទម្ងន់ ពី​៤៥០-៤៧០គីឡូក្រាម​៕


ចែករំលែក៖