ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថិច្ចបញ្ជួនជនសង្ស័យ៨នាក់ ទៅតុលាការ ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ​ចំនួន៨នាក់ ទៅតុលាការ ក្នុងសំណុំរឿង​៣ករណីផ្សេងគ្នា ។

ករណីបញ្ជូនជនប្រុស ស្រី ខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ។

មន្ត្រីជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ​ជនសង្ស័យទាំង៨នាក់ខាងលើ គឺពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវសារធាតុញៀន០២ករណី មាន០៧នាក់ និងករណីហិង្សា១ករណីមានម្នាក់ ។

លោក​វរសេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​ ៕ តុង សីហា


ចែករំលែក៖