ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល​៥ខែដើមឆ្នាំ​២០១៩ វិស័យសម្លៀកបំពាក់ និងវាយនភណ្ឌវៀតណាម កើនឡើង ១០.៣ ភាគរយ

ចែករំលែក៖

ក្នុងរយៈពេល​៥ខែដើមឆ្នាំ​២០១៩នេះ វៀតណាមបាននាំចេញនៅនៅសម្លៀកបំពាក់ទៅក្រៅប្រទេស កើនឡើងដល់ទៅ​១០,៣ភាគរយ ជាចំនួនច្រើនបំផុត។

តាមការលើកឡើងរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ការនាំចូលវិស័យនេះរបស់វៀតណាមទៅកាន់ប្រទេសក្នុងតំបន់អាស៊ានកើនឡើង ៣១.៦ភាគរយ, ទៅកានក់កូរ៉េខាងត្បូង កើន១៦.៣ភាគរយ, នាំចេញទៅអាមេរិក កើន៩.៨ភាគរយ និងទៅជប៉ុនកើន ៦.៥ភាគរយ ។

ក្នុងមួយខែឧសភា ឆ្នាំ២០១៩នេះ ការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌរបស់វៀតណាម បានទំហំទឹកប្រាក់ ២.៦ ពាន់លានដុល្លារអាមេរិក កើនឡើង១០.៨ភាគរយ ក្នុងឆ្នាំសារពើពន្ធ ។

តាមការព្យាករណ៍របស់សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម ក្នុងឆ្នាំ២០១៩នេះ វៀតណាមអាចសម្រេចគោលដៅនាំចេញឲ្យបានទឹកប្រាក់ចំនួន៤០ពាន់លានដុល្លារ ។

វៀតណាមជាប្រទេសមួយ ក្នុងចំណោមប្រាំ នៅលើពិភពលោក ដែលផលិត នាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌច្រើនជាងគេ ។ កាលពីឆ្នាំ២០១៨ ប្រទេសនេះនាំចេញបានក្នងទំហំទឹកប្រាក់ ៣០.៤ ពាន់លានដុល្លារអាមេរិក កើនឡើង១៦.៦ភាគរយពីឆ្នាំ២០១៧ ។

ទោះយ៉ាងណា វៀតណាមចំណាយជាង ១២.៩ ពាន់លានដុល្លារ នាំចូលវត្ថុធាតុដើម កាលពីឆ្នាំមុន កើនឡើង ១៣.៥ភាគរយ ។ សមាគមខាងលើនៅបានកត់សម្គាល់ថា គុណភាពផលិតក្នុងស្រុក នៅមិនទាន់បំពេញបាន តាមតម្រូវការប្រទេសដែលជាទីផ្សារនាំចេញសម្លៀកបំពាក់សំខាន់ៗនៅឡើយ៕


ចែករំលែក៖