ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្រ្កាបគ្រៀងញៀន ឃាត់ខ្លូនបានជនសង្ស័យ ​ជាមុខសញ្ញាចាស់២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ពីនគរបាលបញ្ជាក់ថា នៅយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅមុខហ្គេមបាញ់ត្រី យ៉ាឌឺលី ក្រុម១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កម្លាំងការិយាលយ័នគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្រ្កាបគ្រៀងញៀន១ ករណី ដែលជាមុខសញ្ញាចាស់ ទាំងអស់ ឃាត់ខ្លូនបានជនសង្ស័យចំនួន២ នាក់។

សមត្ថកិច្ចបន្តថា ជនសង្ស័យ ទី១. ឈ្មោះសុទ្ធិ វិចិត្រ ភេទប្រុសអាយុ២៣ ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើនំបញ្ចុកទីកន្លែងកំណើតភូមិព្រាល ឃុំគីរីចុងកោះស្រុកគីរីវង់ ខេត្តតាកែវ (ជាមុខសញ្ញចាស់មានថ្នាំញៀន១ កញ្ចប់) ទី.២ ឈ្មោះ. គឹម ហៃ ភេទប្រុសអាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ក្រុម៦ភូមិ១ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធធនាគារ២ ឆ្នាំ ទាក់ទងបទល្មើសគ្រឿងញៀនតាមចម្លើយសារភាពពីជនសង្ស័យ) ។

វត្ថុតាងដកហូតបានរួមមានម្សៅពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១ កញ្ចប់, កែវសម្រាប់ជក់គ្រឿងញៀន២ និងទូរស័ព្ទចំនួន២ គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្វកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាបូងខេត្ត ចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖