ជើងហោះហើរ ពីប្រទេសអង់គ្លេស ទៅកាន់ប៉ាគីស្ថាន ដែលទើបតែចាប់ផ្តើមហោះហើរបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលអង្គគ្លេស បានផ្អាកទៅកាន់ទីនោះ ដោយសារតែបញ្ហាសន្តិសុខ ។
ការហោះហើរ ក៏បានបង្កឲ្យមានការផ្ញាក់ផ្អើលក្រោយពេលអ្នកដំណោះ ទៅបន្ទប់ទឹកក្នុងយន្តហោះ ច្រឡំបើកទ្វារ ប៉ះចំទ្វារគ្រាអាសន្ន លាន់ឮសឺរ៉ែនយ៉ាងកក្រើក ស្លន់ស្លោពេញយន្តហោះ ។
អ្នកដំណើរម្នាក់ នៃជើងហោះហើរអង់គ្លេស-ប៉ាគីស្ថាន ស្ថិតនៅឯអាកាសយានដ្ឋាន Manchester Airport បានបង្កឲ្យមានការពន្យារពេលចេញដំណើរអស់មួយរយៈពេលធំ បន្ទាប់ពីបើកទ្វារ ប៉ះចំទ្វារសម្រាប់ជម្លៀសខ្លួនអ្នកដំណើរតាមយន្តហោះពេលមានអាសន្ន ដោយច្រឡំថា ជាបន្ទប់ទឹក ខណៈដែលយន្តហោះនេះ កំពុងនៅលើដីនៅឡើយនោះ ។
សារព័ត៌មានស៊ីអិនអិនបានផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ថាអាកាសចរអន្តរជាតិប៉ាគីស្ថាន (PIA) ជើងហោះហើរ ៧០២ តាមគម្រោងហោះហើរចេញពីទីក្រុង Manchester ចក្រភពអង់គ្លេស ទៅកាន់ទីក្រុង អិស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ប៉ុន្តែបានត្រូវពន្យារពេលរហូតដល់៧ម៉ោង ។
សេចក្តីថ្លែងការណ៍របស់ PIA បញ្ជាក់ថា អ្នកដំណើរសរុប៤០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីយន្តហោះ ក្រោយពីមានសញ្ញាអាសន្នពន្លឺលាន់ឡើងនៅក្នុងយន្តហោះដោយស្វ័យប្រវត្តិនោះ ។
អ្នកនាំពាក្យមួយរូបរបស់អាកាសចរណ៍ខាងលើប្រកាសថា អ្នកដំណើរម្នាក់នោះបានបើកទ្វារ ដោយនឹកស្មានថា វាជាទ្វារបន្ទប់ទឹកនោះទេ ប៉ុន្តែនឹកស្មានថា ជាទ្វារប្រកាសអាសន្នសោះ ។ អ្នកដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាពនោះទេ ក្រោយហេតុការណ៍នេះ៕