ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ដូណាល់ ត្រាំ អនុម័តច្បាប់វាយប្រហារអ៊ីរ៉ង់ តែក្រោយមកបានលុបចោលវិញ

ចែករំលែក៖

អាមេរិក និងអ៊ីរ៉ង់ វិះផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំ​កើតឡើង នៅថ្ងៃទី​២១ ខែមិថុនា​ ឆ្នាំ២០១៩ ក្រោយពេល​ ប្រធានាធិបតី ដូណាល់ ត្រាំ ​បានអនុម័តច្បាប់វាយប្រហារទៅលើអ៊ីរ៉ង់់ តែក្រោយមក ក៏លុបចោលភ្លាមៗ ។

សារព័ត៌មាន​ New York Times ​បានផ្សាយថា នៅវេលាម៉ោង១៩ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅអាមេរិក) កម្លាំងទាហានអាមេរិក ស្ថិតនៅក្នុងការត្រៀមលក្ខណៈវាយប្រហារជាទ្រង់ទ្រាយធំ ដោយរង់ចាំតែបទបញ្ជា ចេញពីអគ្គមេបញ្ជាការជាន់ខ្ពស់ (ប្រធានាធិបតី ដូណាល់ ត្រាំ) តែប៉ុណ្ណោះ​ ។

នៅយប់ថ្ងៃទី​២០ ខែមិថុនា នោះ ប្រធានាធិបតី ដូណាល់ ត្រាំ មន្ត្រីសន្តិសុខជាតិ និង មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋសភា បានពិភាក្សាគ្នា ឡើងតឹងសសៃក ពីការវាយប្រហារទៅលើអ៊ីរ៉ង់់ ។ ប៉ុន្តែការពិភាក្សាគ្នានោះ​ មិនមានសំឡេងរួមគ្នា ក្នុងការវាយប្រហារ ទើបលោកត្រាំ បញ្ជាឲ្យផ្អាកវិញ ។

អាមេរិកក្រោមរដ្ឋការដឹកនាំ របស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺអំណាចស្ថិតនៅក្នុងរដ្ឋសភា មិនស្ថិតនៅលើប្រធានាធិបតី​ដូណាល់ ត្រាំ ដូចប្រធានាធិបតីមុនៗនោះឡើយ​ ។ កាលពីអតីតប្រធានាធិបតី ប៊ូស វាយប្រហារ អាហ្វហ្គានីស្ថាន គឺលោក ប៊ូស ចេញបញ្ជាឲ្យវាយប្រហារហើយ ទើបសភាអនុម័តជាក្រោយ​ ។ ចំណែកប្រធានាធិបតី ដូណាល់ ត្រាំ មានចរិត ឆេវឆាវ ទើបអំណាចបានផ្តល់ឲ្យសភា ដោយលោក ត្រាំ មិនអាចបញ្ជាឲ្យវាយប្រហារណាមួយ បើសភាមិនបានអនុញ្ញាតនោះ​ ។ ការធ្វើបែបនេះ ដោយខ្លាចលោកត្រាំ ប្រើប្រាស់បរមាណូវាយប្រហារ បង្កវិនាសកម្ម ភពផែនដី​ ។ កាលពីពេលឃោសនាបោះឆ្នោត លោកត្រាំ បានបញ្ជាក់ថា លោកជាប្រធានាធិបតីអាមេរិក ចុងក្រោយ​ ដែលចុច​កុងតាក់ បញ្ជាវាយប្រហារគ្រាប់បែកបរមាណូ​ ។

ចំណែកគម្រោងវាយប្រហារទៅលើអ៊ីរ៉ង់់ មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល របស់លោកត្រាំ បានបញ្ជាក់ថា ពេលដំបូង លោកត្រាំបានអនុម័ត ឲ្យវាយប្រហារទៅលើគោលដៅ មួយចំនួនរបស់អ៊ីរ៉ង់់ ដូចជា ប្រព័ន្ធរ៉ាដា មីស៊ីលការពារ ។ នៅពេលនោះ យន្តហោះចម្បំាង នាវាចម្បាំង បំពាក់មីស៊ីល បានត្រៀមរួចរាល់ រង់ចាំតែបទបញ្ជាប៉ុណ្ណោះ​ ។

ប៉ុន្តែ នៅយប់ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៩ លោកត្រាំ​បានសម្រេចដកការវាយប្រហារ​មកវិញ​ ដោយមិនមានការឯកភាពគ្នាពីរដ្ឋភា ។ មន្ត្រីក្រសួងការពារជាតិ​ មិនបានឆ្លើយតបថាហេតុអ្វីបានជាផ្អាក់វាយប្រហារនោះឡើយ​ ។ នៅពេលនេះគេមិនទាន់ដឹងថា គម្រោងវាយប្រហារនឹងត្រូវតផ្ជាប់វិញដែរឬទេ​ ។ បើមិនមានការប្រែប្រួល លោកត្រាំបញ្ជាវាយប្រហារ នៅព្រឹកថ្ងៃសុក្រទី​២១ខែមិថុនា ។

កន្លងមកថ្មីៗ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២០ មិថុនា ថា “អ៊ីរ៉ង់់បានប្រព្រឹត្តកំហុសធំណាស់” ដោយការបាញ់ទម្លាក់ ដ្រូន ស៊ើបការណ៍អាមេរិកមួយគ្រឿងនៅលើច្រកសមុទ្រ ហ័រមូស ប៉ុន្តែបានលើកឡើងថា វាជាកំហុសឆ្គងមិនបានគិតជាជាងចេតនាបង្កើនភាពតានតឹងដែលនាំឱ្យមានការបារម្ភអំពីជម្លោះយោធាដោយបើកចំហ ។

នៅពេលសួរអំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិក លោកប្រធានាធិបតីបាននិយាយយ៉ាងច្បាស់ថា “អ្នកនឹងបានដឹងឆាប់ៗនេះ” ។

ការបាញ់ទម្លាក់ដ្រូនដ៏ធំ ដែលអ៊ីរ៉ង់់បង្ហាញថាជាការការពារទឹកដីរបស់ខ្លួនដោយចេតនាច ជាជាងកំហុសឆ្គង គឺជាការរំលឹកយ៉ាងច្បាស់លាស់អំពីហានិភ័យនៃការប៉ះទង្គិចគ្នាខាងយោធារវាងកងកម្លាំងអាមេរិកនិងអ៊ីរ៉ង់់ ខណៈរដ្ឋបាលត្រាំរួមបញ្ចូលគ្នានូវយុទ្ធនាការ “សម្ពាធអតិបរមា” នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់់ជាមួយនឹងការបង្កើនកងកម្លាំងអាមេរិកនៅក្នុងតំបន់ ។

កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់់បានហៅការដាក់ទណ្ឌកម្មថា “ភេរវកម្មសេដ្ឋកិច្ច” បានទទូចថា ដ្រូនអាមេរិកបានលុកលុយដែនអាកាសរបស់ខ្លួន ហើយបាននិយាយថាខ្លួនកំពុងយកករណីនេះទៅកាន់អង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងនិយាយកុហកអំពីដ្រូនហោះរំលងដែនទឹកអន្ដរជាតិ ។ អ៊ីរ៉ង់់ចោទប្រកាន់សហរដ្ឋអាមេរិកថាប្រព្រឹត្ត “ទង្វើដែលមានគ្រោះថ្នាក់និងបង្កហេតុខ្លាំង” ។

ដ្រូន ដែលមានស្លាបវែងជាងស្លាបរបស់យន្តហោះ Boeing 737 បានចូលក្នុងដែនអាកាសអ៊ីរ៉ង់់ បើទោះបីជាមានការព្រមានតាមវិទ្យុម្តងហើយម្តងទៀត និងត្រូវបានបាញ់ទម្លាក់ដោយអ៊ីរ៉ង់់ ដែលធ្វើសកម្មភាពក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលអនុញ្ញាតឱ្យធ្វើសកម្មភាពការពារខ្លួន ប្រសិនបើមានការវាយប្រហារប្រដាប់អាវុធកើតឡើង ។ នេះបើតាមសម្តីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់់ប្រចាំនៅអ.ស.ប លោកម៉ាជីដ តាក់ រ៉ាវ៉ាន់ជី (Majid Takht Ravanchi) និយាយនៅក្នុងលិខិតមួយផ្ញើទៅអគ្គលេខាធិការអ.ស.ប ។

លោកត្រាំ ដែលនិយាយថាលោកចង់បញ្ចៀសសង្គ្រាមនិងចរចាជាមួយអ៊ីរ៉ង់់អំពីមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួននោះ បាននិយាយសម្រាលអំពីភាពសំខាន់នៃការបាញ់ទម្លាក់ដ្រូននេះ ។

ចំណែកអ៊ីរ៉ង់់វិញបានបញ្ជាក់ថា យោធារបស់អ៊ីរ៉ង់់បានប្រកាសជាថ្មីថា ប្រទេសរបស់ខ្លួនមានមីស៊ីលបាលីស្ទិក មានសមត្ថភាពកម្ទេចនាវាផ្ទុកយន្តហោះបាន ខណៈដែលលោកប្រធានាធិបតី Hassan Rouhani បាននិយាយថា ប្រទេសនេះមិនបានស្វែងរកការប្រកាសសង្គ្រាម ប្រឆាំងនឹងប្រទេសណាមួយនោះទេ ។

លោកឧត្ដមសេនីយ៍ Hossein Salami ប្រមុខឆ្មាំបដិវត្តន៍អ៊ីរ៉ង់់បាននិយាយថា ការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលបាលីស្ទិករបស់ប្រទេសខ្លួន បានផ្លាស់ប្ដូរតុល្យភាពនៃអំណាចក្នុងតំបន់ ។ យោងតាមលោក Salami ឆ្មាំបដិវត្តមួយនេះបានចាប់ផ្ដើម សាកល្បងដោយប្រើមីស៊ីលបាលីស្ទិក ជាមធ្យោបាយបញ្ចប់រឿងនាវាផ្ទុកយន្តហោះរបស់អាមេរិក នៅក្នុងតំបន់រយៈពេល ១២ឆ្នាំកន្លងមកហើយ ។ លោក Salamiថ្លែងថា បើយើងមានបច្ចេកវិទ្យានេះ យើងនឹងអាចដាក់គោលដៅលើសត្រូវនានាបាន ។

ការអត្ថាធិប្បាយទាំងនេះកើតមាន ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់់ឡើងកម្ដៅនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងបញ្ជូនទានហានចំនួន ១ពាន់នាក់ និងធនធានយោធាបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ជាការឆ្លើយតបទៅនឹងអ្វីដែលក្រុងវ៉ាស៊ីនតោនហៅថា ជាឥរិយាបថអរិភាពបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់់ ដែលគំរាមដល់ទាហានអាមេរិក និងផលប្រយោជន៍ទូទាំងតំបន់៕


ចែករំលែក៖