ព័ត៌មានទាន់ហេតុការណ៍៖

គូប្រជែងចាស់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចូលរួមក្នុងការបោះឆ្នោតថ្ងៃទី​១៧ ខែកញ្ញា

ចែករំលែក៖

នៅក្នុងការបោះឆ្នោតជាលើកទី​២ នៅអ៊ីស្រាអែល ត្រូវធ្វើឡើង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៩ ហើយពេលនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ លោក ណេតាន់យ៉ាហ៊ូ មានគូប្រជែង ដែលជាអតីតនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ប្រទេសនេះ លោក​ Ehud Barak ។

បើទោះបីលោក​ Ehud Barak មានវ័យចំណាស់ហើយក្តី តែលោក គឺជាអ្នកនយោបាយដែលមានប្រជាប្រិយភាព ​ទទួលបានការគាំទ្រខ្ពស់ នាពេលកន្លងមក ។ លោកគឺជាគូប្រជែង ដែលមានប្រៀបលើនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ។

អតីតនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល លោក​ Ehud Barak ​បានសម្រេចវិលត្រឡប់ចូលប្រឡូក​ក្នុងឆាកនយោបាយជាថ្មី ដោយលោកប្រកាសថា ពេលវេលាសម្រាប់ នាយករដ្ឋមន្ត្រី​ណេតាន់យ៉ាហូ បានអស់ហើយ​ ។

ការប្រកាសរបស់លោក Ehud Barak​ ក្នុងពេលដែលអ៊ីស្រាអែល ត្រៀមបោះឆ្នោតសភា​ ជាលើកទីពីរ នៅថ្ងៃទី​១៧ ខែកញ្ញា ខាងមុខ ក្រោយពេលនាយករដ្ឋមន្ត្រីណេតាន់យ៉ាហូ មិនអាច​បង្កើតរដ្ឋាភិបាលចម្រុះបានបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី​៩ ខែមេសា​ ។ អតីតនាយករដ្ឋមន្ត្រី Ehud Barak ជាអ្នករិះគន់យ៉ាងខ្លាំង ដល់ការដឹកនាំរបស់នាយករដ្ឋមន្ត្រី ណេតាន់យ៉ាងហូ​ ។

អតីតនាយករដ្ឋមន្ត្រី​ Ehud Barak ឆ្នាំនេះ មានអាយុ​៧៧ឆ្នាំហើយ លោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ​ ។ ប៉ុន្មានឆ្នាំកន្លងមក លោកបានប្រើប្រាស់បណ្តាញសង្គម​ Twitter ផ្ទាល់ខ្លួនដើម្បីរិះគន់ការដឹកនាំរបស់​នាយករដ្ឋមន្ត្រី ​ណេតាន់យ៉ាហូ ក៏ដូចជាអំពើពុករលួយរបស់លោក​ ។

នៅក្នុងសុន្ទរកថា ផ្សាយតាមទូរទស្សន៍ កាលពីថ្ងៃទី២៦ ខែមិថុនា លោក​ Ehud Barak បញ្ជាក់ថា លោក ណេតាន់យ៉ាងហូ មិនបានសម្រេចលុបលទ្ធផលបោះឆ្នោត កន្លងមក ដើម្បីរៀបចំការបោះឆ្នោតជាថ្មី ក្នុងគោលដៅ​រារាំង ដំណើរការស្រាវជ្រាវពីបទពុករលួយទៅលើរូបលោក​ ។ លោកបន្តទៀតថា ដល់ពេលដែល លោកណេតាន់យ៉ាហូ​ ត្រូវ​ដកចេញពីតំណែងហើយ​ ។

លោក Ehud Barak ធ្លាប់យកឈ្នះ នាយករដ្ឋមន្ត្រីណេតាន់យ៉ាហូ​​ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០០៩ ប៉ុន្តែលោកកាន់តំណែងនាយករដ្ឋមន្ត្រីបានរយៈខ្លី​ ។ ក្រោយមក លោកក៏បានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ក្នុងរដ្ឋាភិបាលរបស់លោក​ណេតាន់យ៉ាហូ ។ លោកបានផ្អាក់ សកម្មភាពនយោបាយនៅឆ្នាំ​២០១២ ៕


ចែករំលែក៖