យន្តហោះធុនតូចមួយគ្រឿង បានបង្កគ្រោះថ្នាក់ បុកទៅនិងផ្ទះសម្រាប់រក្សាទុកយន្តហោះបណ្តាលឲ្យឆាប់ឆេះសម្លាប់មនុស្ស ទាំង១០នាក់នៅលើយន្តហោះនោះ។
មន្ត្រីប៉ូលិសក្នុងស្រុក Addison រដ្ឋតិចសាសន៍ អាមេរិក បានប្រកាសឲ្យដឹងថា៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះ នៅទីក្រុង Dallas បណ្តាលឲ្យមនុស្ស ទាំង១០នាក់នៅលើយន្តហោះស្លាប់ទាំងអស់។
លោក Mary Rosenbleeth មន្ត្រីសន្តិសុខ បានឲ្យដឹងថា៖ គ្មានអ្នកណានៅរស់ឡើយក្រោយគ្រោះថ្នាក់យន្តហោះធុនតូច បុកទៅលើផ្ទះ នៅជិតអាកាសយានដ្ឋាន តំបន់ Addison មានចម្ងាយ ៣២គីឡូម៉ែត្រនៅភាគខាងជើងទីក្រុង Dallas ។
យន្តហោះគ្រោះថ្នាក់ខាងលើមានជើងហោះហើរ Beechcraft BE-350 របស់ក្រុមហ៊ុនអាកាសចរណ៍ King Air បុកទៅនិងឃ្លាំងសម្រាប់រក្សាទុកយន្តហោះ។ នាយកដ្ឋានអាកាសចរណ៍ សហរដ្ឋអាមេរិក FAA បានឲ្យដឹងថា ៖ ក្រោយគ្រោះថ្នាក់យន្តហោះឆេះខ្ទេច ។នៅពេលនេះកម្លាំងសន្តិសុខមិនទាន់ប្រកាសអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ហើយក្រុមជំនាញកំពុងតែធ្វើការទាក់ទងនៅគ្រួសារជនរងគ្រោះ។
សាក្ស៊ីនៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ដោយសារតែគ្រោះថ្នាក់កើតឡើងលឿនពេក ទើបគ្មានអ្នកនៅរស់ ។ នៅពេលនេះដែរFAA បានបញ្ជូនក្រុមជំនាញទៅកាន់កន្លែងកើតហេតុដើម្បីស្រាវជ្រាវបញ្ជាក់ ពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់ខាងលើ៕
ដោយ៖ មែវ សាធី