ខេត្តមណ្ឌលគិរី៖ ជាញឹកញាប់ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី និងនាយករដ្ឋបាលសាលាខេត្ត របស់គាត់ តែងលើកអំណៈអំណាង ចេញសេចក្តីប្រកាសព័ត៍មាន បដិសេធថាគ្មានបទល្មើសព្រៃឈើទេនៅខេត្តមណ្ឌលគិរី(ប្រជាជនឮចង់ក្អួត)..។
បើប្រព័ន្ធផ្សព្វផ្សាយបង្ហាញនូវដំណឹង ព័ត៍មាន បង្ហាញពី តថភាព សកម្មភាព បទល្មើសកាប់ អារផ្តួលបំផ្លាញឈើ នៅតំបន់អភិរក្សរក្សាការពារ, ការប្រមូលទិញឈើដោយខុសច្បាប់, ការដឹកជញ្ជូនឈើឆ្លងដែន , ការកាត់PC កើតឡើងដោយអំពើឃុបឃិតគ្នារវាងជំនាញរដ្ឋបាលព្រៃ និងឈ្មួញអូសឈើកាប់ក្រៅពីក្រុមហ៊ុនអោយទៅជាឈើស្របច្បាប់, ដឹកជញ្ជូនឈើផ្ទុកលើសPC , ឡានដឹកឈើ២-៣គ្រឿង ប្រើស្លាកលេខតែ១,ដឹកជញ្ជូនឈើកាច់ចង្កេះឆ្លងទៅវៀតណាម,មានPC១០គ្រឿង ដឹកជាង១០គ្រឿង, ១ឡានមានPC ១៧ម៉ែត្រតីគុណ ដឹកជាង៤០ម៉ែត្រត្រីគុណ,សមត្ថកិច្ច មន្ត្រីរាជការរកសុីបទល្មើសឈើ ,សមត្ថកិច្ច ជំនាញ អាជ្ញាធរ ជាច្រើនស្ថាប័នយកលុយពីបទល្មើសឈើ ,សាច់ឈាមចៅហ្វាយខេត្តរកសុីបទល្មើសឈើ ,!! ។ ផ្ទុយទៅវិញ ចៅហ្វាយខេត្តតែងតែវាយប្រហារថា«ប្រព័ន្ធផ្សព្វផ្សាយនិយាយមិនពិត មួលបង្កាច់ បំផ្លើសព័ត៍មាន ចរិកជាព័ត៍មាន ញុៈញុង បង្ខូចឈ្មោះថ្នាក់ដឹកនាំខេត្តជាដើម»។
បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ឃាត់ខ្លួនមេក្លោងបំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរីបានហើយ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ គឹឧកញ៉ា សុឹង សំអុល និងបក្ខពួក៣នាក់ទៀត និងចាប់យករថយន្តជាង៤០គ្រឿង និងកំពុងស្ថិតក្នុងតំណាក់ការមន្ត្រីនគរបាលយុត្តិធម៍កងរាជអាវុធហត្ថកំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ តើលោក ស្វាយ សំអ៊ាង ហ៊ានហាមាត់បកស្រាយថា ខេត្តគាត់គ្រប់គ្រងគ្មានបទល្មើសព្រៃឈើទៀតទេ..?
រឿងលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី ជាប់ពាក់ព័ន្ធនិងបទល្មើសព្រៃឈើ រហូតដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ព្រមានចំពោះសកម្មភាពបទល្មើសព្រៃឈើពិតជាកើតមានក្នុងដែនសមត្ថកិច្ចគាត់គ្រប់គ្រង(នៅខេត្តមណ្ឌលគិរី) ក៏លោក ស្វាយ សំអ៊ាង មិនឈឺក្បាលវិលមុខ រហូតដល់មានមតិជាច្រើនបានស្តីបន្ទោសថា៖ បើខេត្តមណ្ឌលគិរីអត់មានបទល្មើសព្រៃឈើ លោក ស្វាយ សំអ៊ាង អត់អង្ករច្រកឆ្នាំងមែនឬ.???
ករណីឃាត់ខ្លួន ឧកញ៉ា សុឹង សំអុល ក្លាយជាសារអបអរសាទរយ៉ាងខ្លាំងពីមជ្ឈដ្ឋានជនរួមជាតិ គាំទ្រលើចំណាត់ការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បំបែកសំណុំរឿងបទល្មើសព្រៃឈើ ខណៈជនរូបនេះជំនាញបំផ្លាញព្រៃឈើ ប្រព្រឹត្តមិនរាងចាលប្រចាំតំបន់ភូមិភាគឥឦសាន្ត ដឹកឈើឆ្លងដែនទៅវៀតណាមយ៉ាងយូរឆ្នាំ គ្រប់រដូវកាល។
ឧកញ៉ា សុឹង សំអុល អោយតែរត់ការបានច្បាប់អនុញ្ញាតកាប់ដាំ និងមានPC ជាដើម ទោះជាក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ របស់អត់មានព្រៃឈើ អត់មានឈើក្នុងក្រុមហ៊ុន ក៏ខាងរដ្ឋបាលព្រៃឈើកោះញែក ,រដ្ឋបាលព្រៃឈើខណ្ឌ ,ខាងមន្ទីរកសិកម្មខេត្តកាត់PCអោយដែរ។ ធាតុពិត ឧកញ៉ា សុឹង សំអុល ទិញឈើពីក្រៅក្រុមហ៊ុន តាមតំបន់ព្រៃអភិរក្សការពារ ,ដែនជម្រកសត្វ,តំបន់ព្រៃសហគមន៍, អូសយកមកចូលក្រុមហ៊ុន ,ប្រើកម្មករខ្មែរ ជនជាតិវៀតណាម,គ្រឿងចក្រវៀតណាម មានពេញព្រៃ។ ដោយឡែកខាងបរិស្ថានដែនជម្រកសត្វ,រដ្ឋបាលព្រៃឈើកោះញែក,សមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័ន ពាក់ព័ន្ធនិងប្រយោជន៍សំងំកើបលុយ ,កន្ទេលធំបន្លំដេក ,ជាមន្ត្រីគ្រាប់ល្ពៅប្រភេទលេខ១ , មិនបានបំពេញតួនាទី ភារកិច្ច ទប់ស្កាត់ រក្សាការពារ ទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងទេ មានតែព្យាយាមលាក់បាំងបទល្មើស,។ បើបែកការណ៍ដល់ថ្នាក់លើ វិញ គឺផ្តល់ព័ត៍មានអោយឈ្មួញសម្រាក,យកគ្រឿងចក្រ ឡាន ត្រាក់ទ័រ មធ្យោបាយបំផ្លាញព្រៃឈើចេញពីក្នុងព្រៃ ដើម្បីបញ្ចៀសការទទួលខុសត្រូវ ពេលកម្លាំងចុះទៅរកមិនឃើញ សកម្មភាពល្មើសទាំងនោះ។
អាចមានជនពាក់ព័ន្ធនិងបទល្មើសបំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរីច្រើននាក់ទៀត អោយតែជនសង្ស័យ សុឹង សំអុល និងបក្ខពួកហ៊ានឆ្លើយការពិត ក្នុងនោះមានទាំងឈ្មួញប្រព្រឹត្ត និងអ្នកទទួលសំណូក ដូចសម្លកំពឹសអីចឹង…!!!! និយាយរួម អាចតែខាងអាចារ្យវត្ត ,ខាងធម្មការ,ខាងវិចិត្រសិល្បៈ,ខាងបងប្អូនជនជាតិ បងប្អូនជនរួមជាតិប៉ុណ្ណោះមិនឃ្លានអំពើពុករលួយនៃបទល្មើសព្រៃឈើ ,ក្រៅពីនោះតិច ឬច្រើន គឺទៅតាមគេ ទៅតាមឯងដែរហើយ ដោយសារសង្គមតំបន់នោះគេមានបាន ដោយសារបទល្មើសព្រៃឈើ។
មន្ត្រីខ្លះបានលើកឡើងថា៖ ជាបឋមសមត្ថកិច្ចអាច អញ្ជើញចៅហ្វាយ,នាយកដែនជម្រកសត្វភ្នំព្រិក,នាយផ្នែករដ្ឋបាលព្រៃឈើកោះញ៉ែក, មេយោធាកោះញែក,នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត,ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ,សមត្ថកិច្ច និងអាជ្ញាធរ ជំនាញដ៏ច្រើនស្ថាប័នដ៏ច្រើនទៀតមកសួរនាំ នោះនឹងរកឃើញនូវតម្រុយពិរុទ្ធភាព នៃបទល្មើសព្រៃឈើ,សំណូក,ឃុបឃិត,ផ្តល់មធ្យោបាយ,សហប្រព្រឹត្ត,នេះជាដើម។
ថ្មីៗនេះមានក្រុមហ៊ុនមួយឈ្មោះថា៖«វិចតូរី»មានច្បាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» មានសិទ្ធកាប់-ដាំ លើផ្ទៃដី៦០០០ហិកតា នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ធាតុពិតកាប់មែន អារផ្តួលមែន និងបានដឹកជញ្ជូនឈើតាមPC កាច់ចង្កេះទៅវៀតណាមយ៉ាងគឃ្លើន។ ដោយឡែកការដាំគ្មានទាល់តែសោះ ចំណុចនេះ គួរខាងជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាពិនិត្យឡើងវិញ បន្ទាប់ពីលេចឬថា នាយកក្រុមហ៊ុននេះយកឈ្មោះរដ្ឋមន្ត្រីថាជា«ពូ»របស់ខ្លួន។
សូមរម្លឹកថា៖ ក្រុមហ៊ុនមាន PC បើដឹកឈើស្របតាមច្បាប់មិនអាចរកផលចំណេញបានទេ ខណៈ១ម៉ែត្រត្រីគុណ ទិញចូលនិងរត់ការអស់លុយពី៥០០ដុល្លារ ទៅ៧០០ដុល្លារ ហើយលក់ចេញវិញបានត្រឹម១ម៉ែត្រត្រីគុណត្រឹម៧០០ដុល្លារ ទៅ៧៥០ដុល្លារលើទឹកដីវៀតណាម។ សំខាន់ចំណេញត្រង់រកសុីដឹកជញ្ជូនផ្ទុកលើសPC និងកាច់ចង្កេះតែប៉ុណ្ណោះ។
ជាទម្លាប់ខាងក្រុមហ៊ុនមានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាប់-ដាំ,មានច្បាប់អនុញ្ញាតវិនិយោគសម្បទាន គឺគាត់តែងយកច្បាប់នោះដើម្បីប្រមូលទិញឈើពីខាងក្រៅក្រុមហ៊ុន តាមតំបន់ព្រៃអភិរក្ស ព្រៃសហគមន៍ ដោយអោយតំលៃគិតពីកាប់គល់១ម៉ែត្រត្រីគុណ ៦០មុឺនរៀល, ដូច្នេះគ្មានក្រុមហ៊ុនណាមួយមិនដើរតាមក្បាច់នេះទេ៕
ដោយ៖ សុខ ខេមរា