ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ធទូតអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអនុព័ន្ធយោធា សំដែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួង

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំ ការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតិឱយឯកឧត្តម Oleksiy Shovkaplias ឯកអគ្គរដ្ធទូតអ៊ុយ ក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអនុព័ន្ធយោធាដែលមាននិវេសដ្ឋាននៅទីក្រុង Hanoi ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នាថ្ងៃអង្គារ ៨កើតខែ អាសាឍ ឆ្នាំ រកា ឯក ស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៩ នៅបន្ទប់សវនាការ ( វិមានមិត្តភាព ) ទីស្តីការគណៈរដ្ឋមន្ត្រី ។

ថ្លែងស្វាគមន៍ ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ នាង ផាតលើកឡើង ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កង ទ័ពទាំងពីរ ដែលមានចំណងមេត្រីភាព មិត្តភាព លើកិច្ចសហ ប្រតិបត្តិការយ៉ាងប្រពៃ ទោះបីជាប្រទេសយើងទាំងពី នៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែយើងបានផ្សាភ្ជាប់លើកិច្ចការការងារការទូត ពង្រឹងពង្រីកវិស័យការពារជាតិ ការពារអធិបតេយ្យភាពបូរណភាព ទឺកដីប្រកបដោយ មោទនភាព ក្នុងនាមរដ្ឋអធិបតេយ្យ ប្រកបដោយឯករាជ្យភាព សន្តិសហប្រតិបតិ្តការ ។

ក្នុងនោះភាគីទាំងពីរបានជូនពរគ្នាទៅវិញទៅមក ដើម្បីឱយ ចំណសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នងវិស័យយោធា កាន់តែត្រូវបានពង្រឹងពង្រីក ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងស្មារតី ជួបមិត្ត ជួយមិត្ត និងបង្កើនមិត្តភាព នៅក្នុងតំបន់និងលើពិភពលោក ឱយកាន់តែមានសន្ទុះ កើនឡើង ពង្រឹងប្រៀបការពារជាតិ ដែលប្រជាជាតិលើលោកតែងបា្រថ្នាចង់បានប្រកបដោយភាពសុខដុមរមនា ការជឿជាក់ ឈរ លើផលប្រយោជន៍សម្រាប់ប្រជាជាតិនីមួយៗ ចាត់ទុកគ្នា ស្មើមុខស្មើមាត់ទៅ វិញទៅមកផងដែរ ៕ សុខដុម


ចែករំលែក៖