ព័ត៌មានទាន់ហេតុការណ៍៖

H1N1បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋមីយ៉ាន់ម៉ា ក្រោយមានអ្នកស្លាប់បន្តកើនឡើង

ចែករំលែក៖

នៅប្រទេសជាច្រើន ក្នុងបំបន់បារម្ភពីជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ដែលកំពុងតែរាលដាលយ៉ាងខ្លាំង ។ ចំណែកនៅប្រទេសមីយ៉ាន់ម៉ាវិញ ក្រៅពីផ្តាសាយជ្រូក​នៅមាន ជំងឺគ្រូនផ្តាសាយបក្សី​ H1N1 ​បានសម្លាប់ពលរដ្ឋមីយ៉ាន់ម៉ាកើនឡើងដល់៣៧នាកហើយ ។

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងកីឡា និងសុខភាព​របស់មីយ៉ាន់ម៉ា នាយកដ្ឋាន​សុខាភិបាលសាធារណៈ​បានបញ្ជាក់ថា ពលរដ្ឋមីយ៉ាន់ម៉ា បន្តបាត់បង់ជីវិត​ដោយសារជំងឺ H1N1 កើនឡើង៣៧ករណី​ នៅទូទាំងប្រទេស ។

ប្រភពបញ្ជាក់ថា នៅ​ យ៉ាំងហ្គូន ​តែ​មួយ មានករណីស្លាប់ដោយជំងឺ​H1N1នេះ ចំនួន​២៩នាក់ ។ នៅតំបន់ Ayeyarwady ស្លាប់​៣ករណី, តំបន់ Bago មានពីរករណី, តំបន់ Sagaing មានពីរករណី និង​នៅរដ្ឋ Mon មានអ្នកស្លាប់ដោយជំងឺ H1N1 នេះចំនួនមួយករណី ។

ជាមួយគ្នានេះ អ្នកជំងឺសង្ស័យ​មានចំនួន​៥៣៧នាក់ ក្នុងនោះ ១៩៥នាក់​ពិនិត្យ​ឃើញលទ្ធផលវិជ្ជមាន ផ្ទុកវីរុស H1N1 នេះនៅទូទាំងប្រទេស ។

ប្រភពបញ្ជាក់ថា ពីថ្ងៃទី១ មករា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មនុស្ស​១១៦នាក់​ បានបះពាល់​ជាមួយ​អ្នកជំងឺ H1N1 នៅទីក្រុង យ៉ាងហ្គូន ខណៈ១៦នាក់​បានឆ្លងនៅក្នុងរដ្ឋ រ៉ាកឃីន និងក្រៅពីនោះ នៅតាមតំបន់ និងរដ្ឋផ្សេងៗទៀត ។

រដូវកាលវាយលុកដោយជំងឺ​H1N1 នេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺក្នុងខែកក្កដា ឆ្នាំ២០១៧ ។ កាលណោះ មនុស្ស​៤០៨នាក់​បានឆ្លងជំងឺ​នេះ ក្នុងនោះ បានស្លាប់​៣៨នាក់​ ទូទាំងប្រទេស ។ អ្នកជំនាញអំពីសុខភាព​បានអះអាងថា រោគសញ្ញារបស់ជំងឺ H1N1 រួមមាន៖ គ្រុនក្តៅ, ក្អក, ឈឺបំពង់ក, ហៀរសំបោរ, ឈឺក្រពះ, ឈឺក្បាលកន្ត្រាក់, ក្អួត និងរាគរូស ។

រោគសញ្ញាទាំងនោះ កើតឡើង ក្នុងរយៈពេលពីមួយថ្ងៃទៅប្រាំថ្ងៃ ដែលត្រូវបានគេហៅថា រយៈពេលនៃការក្អួត គឺបន្ទាប់ពីបានប៉ះពាល់ទៅនឹងមនុស្ស ដែលឆ្លងមេរោគ ។ វីរុសនេះ ត្រូវឆ្លងរីករាលដាលតាមរយៈដំណក់ខ្យល់ចេញពីការកណ្តាស់ និងក្អក ឬដោយដៃកខ្វក់ដែលចេញជាតិប្រៃ ៕


ចែករំលែក៖