ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបន្ទន់ឥរិយាបទទៅលើក្រុមហ៊ុន​ Huawei, ​ចិនស្នើកាណាដាដោះលែងអគ្គនាយកហិរញ្ញវត្ថុ

ចែករំលែក៖

កន្លងមករដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ បានអនុញ្ញាត ឲ្យបណ្តាក្រុមហ៊ុនអាមេរិក បន្តសហការជាមួយក្រុមហ៊ុន Huawei ​ដោយអនុញ្ញាតឲ្យលក់ផលិតផលមួយចំនួន ទៅដល់ក្រុមហ៊ុន ។ ប៉ុន្តែផលិតផល មុខទំនិញទាំងនោះ គឺចាំបាច់ត្រូវតែទទួលបានការឯកភាព​ពីក្រសួងពាណិជ្ជកម្ម អាមេរិក ។

ទាំងនោះជាសញ្ញាវិជ្ជមានមួយ របស់អាមេរិក ទៅលើក្រុមហ៊ុនចិន ដើម្បីបង្កើនបរិយាកាសពិភាក្សាលើវិស័យពាណិជ្ជកម្ម រវាងចិន នឹងអាមេរិក ។​នៅពេលនេះដែរ ​ផលិតផលកសិកម្មរបស់អាមេរិក នាំទៅកាន់ប្រទេសចិនធ្លាក់ចុះយ៉ាង ខ្លាំង ដែលជាក្តីបារម្ភដល់កសិករអាមេរិក ​។

ក្នុងពេលដែលក្រុមហ៊ុនហួវាយ ល្អប្រសើរជាមួយអាមេរិក ចិនស្នើឲ្យកាណាដាដោះលែងអគ្គនាយកហិរញ្ញវត្ថុ ​Huawei។ កាលពីថ្ងៃ ទី​១២ ខែកក្កដា ​ចិនបានអំពាវនាវដល់ប្រទេសកាណដា ដោះលែង​លោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Huawei ឲ្យមានសេរីភាព​ឡើងវិញ ។

កន្លងមក រដ្ឋមន្ត្រីការបរទេសកាណាដា លោក​ Chrystia Freeland បានប្រកាសថា កាណដា ចាប់ខ្លួន​លោកស្រី Meng Wanzhou ទៅតាមកិច្ចព្រមព្រៀង បត្យាប័នទ្វេភាគី​ រវាងអាមេរិកនិងកាណាដា ដោយមិនមានជាប់ពាក់ព័ន្ធនយោបាយនោះឡើយ។

នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការបរទេស​ចិន​បានបញ្ជាក់ថា ចិនព្រួយបារម្ភយ៉ាងខ្លាំង ពីការលើកឡើងប្រាសចាកការពិត របស់មន្ត្រីរដ្ឋាភីបាលទីក្រុង អូតាវ៉ា ស្តីពីការចាប់ខ្លួនលោកស្រី​ Meng Wanzhou ក៏ដូចជាទំនាក់ទំនងទ្វេភាគីជាមួយចិន​។ សកម្មភាពចាប់ខ្លួនខាងលើ ជាប់ពាក់ព័ន្ធនិងនយយោបាយយ៉ាងពិតប្រាកដ ហើយកាណាដា ត្រូវតែកែនៅកំហុសរបស់ខ្លួនដោយដោះលែង​លោកស្រី Meng Wanzhou ​ជាបន្ទាន់។

លោកស្រី Meng Wanzhou ត្រូវកាណាដាចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ​​ Vancouver នាង ខែធ្នូ​ ឆ្នាំ​២០១៨ តាមសំណើរបស់អាមេរិក ដែលចោទប្រកាន់ លោកស្រីបំពានច្បាប់​ទីក្រុងវ៉ាស៊ីនតោន ដោយមានទំនាក់ទំនងរកស៊ីជាមួយអ៊ីរ៉ង់ ៕


ចែករំលែក៖