ប្រធានាធិបតីហ្វីលីពីន ធ្លាប់បានលើកឡើងថា សូម្បីតែអាមេរិក មិនហ៊ានប៉ះជាមួយចិនផង ហើយបើអាមេរិកហ៊ានវាយចិន ហ្វីលីពីន នឹងចូលរួមដែរ ប៉ុន្តែអាមេរិកមិនហ៊ានឡើយ ។ ចំពោះហ្វីលីពីនវិញ នៅពេលនេះ បានបញ្ជាក់ថា សមុទ្រហ្វីលីពីនភាគខាងលិច គឺជាកម្មសិទ្ធិ នៃប្រទេសរបស់លោក ហើយការអនុញ្ញាតឲ្យ ចិនចូលនេសាទក្នុងតំបន់នេះ មិនបានរំលោភលើរដ្ឋធម្មនុញ្ញឡើយ តែវាគ្រាន់តែជាការបង្កា កុំឲ្យសង្រ្គាមផ្ទុះឡើងតែប៉ុណ្ណោះ ។
ថ្លែងនៅក្នុងសុន្ទរកថា ទៅកាន់ប្រជាជាតិហ្វីលីពីន កាលពីថ្ងៃទី២២ ខែកក្កដា លោក ឌូតឺតេ បានលើកឡើងដូច្នេះថា៖ «ជាការពិតណាស់ យើងគឺជាម្ចាស់តំបន់សមុទ្រហ្វីលីពីន ភាគខាងលិច ប៉ុន្តែបច្ចុប្បន្ន ចិនកំពុងគ្រប់គ្រងតំបន់មួយនេះ ជាទីដែលពួកគេបានដាក់ពង្រាយ មីស៊ីលអាចបានដល់ទីក្រុងម៉ានីល ក្នុងពេលតែ៧នាទីប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត បើលោក ស៊ី និយាយថា ខ្ញុំនឹងនេសាទនៅទីនោះ តើនរណាអាចឃាតគាត់បាន? ដូច្នេះហើយ ទើប ខ្ញុំអនុញ្ញាតឲ្យចិនចូលនេសាទ មុននឹងពួកគេបណ្ដេញអ្នកនេសាទរបស់យើងវិញ» ។
ប្រធានាធិបតីហ្វីលីពីន លោកDuterte បានប្រកាសថា ការដែលលោកមិនមានប្រតិកម្ម ឬប្រឆាំងជាមួយចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺមិនមែនជាការចុះចាញ់នៅឡើយ គឺមិនចង់មានសង្គ្រាមជាមួយចិន ។
ការប្រកាសខាងលើរបស់ប្រធានាធិបតីហ្វីលីពីន ធ្វើឡើងនៅក្នុងសន្និសីទជាប្រចំាស្តីពីគោលនយោបាយជាតិ ដែលបានធ្វើឡើងកាលពីថ្ងៃទី២២ខែកក្កដា ។ លោកDuterte បានប្រកាសថា ការប្រឈមមុខជាមួយប្រទេសធំ មានកម្លាំងទាហានខ្លាំងគឺជារឿងអត់ប្រយោជន៍ ធ្វើឲ្យយើងវិនាសតែប៉ុណ្ណោះ ។
លោក Duterte បានថ្លែងសន្តកថានៅក្នុងសភាថា«បើខ្ញុំបញ្ជូនកម្លាំងទាហានទៅបណ្តេញកបាលនេសាទ របស់ចិន ខ្ញុំសូមធានាថាគ្មានអ្នកណាម្នាក់ក្នុងចំណោមទាហានដែលបញ្ជូនទៅនោះវិលត្រឡប់មកវិញឡើយ ។ ហើយបើខ្ញុំបញ្ជូននាវាចម្បាំងទៅ នឹងត្រូវបំផ្លាញដោយមីស៊ីលរបស់ចិនណៅលើកោះនោះ» ។ លោកបន្តទៀតថា«ពេលវេលាដែលមីស៊ីលចិនហោះទៅដល់ទីក្រុងម៉ានីលត្រឹមតែ៧នាទីប៉ុណ្ណោះ ។ តើអ្នកចង់ផ្ទុះសង្គ្រាមជាមួយចិនឬ?
ការលើកឡើងខាងលើរបស់ប្រធានាធិបតី ហ្វីលីពីនក្រោយពេល ដែលក្រុមប្រឆាំង បានថ្កោលទោសលោកថា មិនមានសកម្មភាព ប្រឆាំងជាមួយចិន នៅតំបន់សមុទ្រ ។ ក៏ប៉ុន្តែ ប្រធានាធិបតីហ្វីលីពីន បាន ប្រកាសថា លោក មិនធ្វើឲ្យបាត់បង់អធិបតេយ្យ របស់ហ្វីលីពីន នោះឡើយ ទាំងដែនទឹក ។ ប៉ុន្តែយើងមិនអាចប្រឈមមុខជាមួយប្រទេស ដែលមានសមត្ថភាពខ្ពស់ យើងនឹងមិនទទួលបានអ្វីឡើយ មានតែខាតបង់តែប៉ុណ្ណោះ ៕