ពិភពលោកប្រឈមនូវបញ្ហាជាច្រើន ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំ ឡើងកាន់ តំណែងប្រធានាធិបតីដឹកនាំអាមេរិក ដោយលោកបានអនុវត្តគោនយោបាយ ធ្វើឲ្យពិភពលោកធ្លាក់ក្នុងភាពវឹកវរ ។ លោកបានបង្កើតឲ្យមានសង្គ្រាមពាណិជ្ជកម្ម ការប្រឈមមុខតានតឹង ដាក់គ្នាក្នុងតំបន់ជាច្រើន ។ ដូណាល់ ត្រាំ មិនខ្វល់ថា មានអ្វីកើតឡើងនោះឡើយ ឲ្យតែអាមេរិក រិកចំរើន ។ ទាំងនោះហើយបានជាលោក ដករាល់កិច្ចព្រមព្រៀងធំៗ ជាលក្ខណៈអន្តរជាតិ មិនតែបុណ្ណោះ ក៏បានបង្កើនការដាក់ទណ្ឌកម្មជាឯកតោភាគី ។
នៅពេលនេះ ដូណាល់ ត្រាំ អង់គ្លេស មួយរូបទៀត បានបង្ហាញខ្លួនក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេស ។ គ្រាន់តែឡើងកាន់តំណែងភ្លាម លោកបានផ្លាស់ប្តូរថ្នាក់ដឹកនាំជាច្រើនរូប ។ នៅពេលនេះ អឺរ៉ុបបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាច លោក Boris Johnson ដកអង់គ្លេសចេញពី អ៊ីរ៉ុប ដោយមិនចាំបាច់មានកិច្ចព្រមព្រៀង ។
ពេលថ្មីៗនេះ ប្រធានគណៈកម្មការសហគមន៍អឺរ៉ុប លោក Jean Claude Juncker បានទូរស័ព្ទ ទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីថា ការចាកចេញពីអឺរ៉ុប គឺត្រូវ តែសមស្របតាមកិច្ចព្រមព្រៀង ។ នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសថានឹងចាកចេញពីអឺរ៉ុប តាមពេលកំណត់នៅថ្ងៃទី៣១ខែកក្កដា បើទោះបីមិនទទួលបានកិច្ចព្រមព្រៀងណាមួយក្តី ។
នៅក្នុងសុន្ទរកថា ជាលើកដំបូងបង្អស់ក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស កាលពីថ្ងៃទី២៥ខែកក្កដា លោក Boris Johnson បានសន្យាថា នឹងធ្វើឲ្យអង់គ្លេស ខ្លាំងក្លា អស្ចារ្យបំផុតនៅលើពិភពលោក ។ ការប្រកាសខាងលើរបស់លោក Johnson ដូចទៅនឹងប្រធានាធិបតីដូណាល់ ត្រាំ ដែលបានប្រកាសពេលឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ថានឹងធ្វើឲ្យអាមេរិកខ្លាំងក្លា អស្ចារ្យជាងមុន ។
នាយករដ្ឋមន្ត្រី Johnson ត្រូវបានមនុស្សជាច្រើនចាត់ទុកថា «ដូណាល់ត្រាំ អង់គ្លេស» ដោយលោកមានសំដីនិងអកប្បកិរិយា ដូចទៅនឹងលោកត្រាំ ។ លោក Johnson បានសន្យសាថានឹង ចាកចេញពីអឺរ៉ុបដោយជោគជ័យ ក៏ដូចជាធ្វើឲ្យសេដ្ឋកិច្ច រីកចំរើនខ្ពស់ ។ បច្ចុប្បន្នអង់គ្លេស ជាប្រទេសមានសេដ្ឋកិច្ចឈរលំដាប់ទី៥នៅលើពិភពលោក ។
លោក Johnson ប្រកាសថា« ភារកិច្ចរបស់យើងខ្ញុំនាពេលនេះ បំសម្រេចនៅគោលដៅចាកចេញពីអឺរ៉ូប នៅថ្ងៃទី៣១ខែតុលា ដោយមានគោលដៅធ្វើឲ្យអង់គ្លេសខ្លាំងក្លា ជាងមុន ប្រែក្លាយអង់គ្លេសទៅជាប្រទេសអស្ចារ្យបំផុតលើពិភពលោក» ។ លោកបន្តទៀតថា នៅឆ្នាំ២០៥០ សេដ្ឋកិច្ចអង់គ្លេសនឹងឈានមុខគេទាំងអស់នៅក្នុងតំបន់អឺរ៉ុប ។
លោក Johnson បានសន្យាថា «ពលរដ្ឋអង់គ្លេស នាពេលអនាគត នឹងរស់នៅបានយូ មានសុភមង្គល់ជាងមុន មានកម្លំាងមាំមួននិង មានទ្រព្រសម្បត្តិច្រើនជាងមុន ។
ក្នុងពេលឡើងកាន់តំណែង ប្រធានាធិបតីដូណាល់ ត្រាំ ក៏បានជូនពរដល់នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ដោយលោកត្រាំសរសើរថា Johnson ជាមេដឹកនាំដ៏អស្ចារ្យរបស់អង់គ្លេស ៕