រយៈពេលចុងក្រោយនេះពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ហើយព្យុះភ្លៀង និងរលកកម្តៅក៏តែងតែកើតឡើងមិនទៀងទាត់ដូចកាលពីមុន បង្កផលលំបាកយ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ។
ពេលថ្មីៗប្រទេសជាច្រើន រងគ្រោះទឹកជំនន់ ដូចជា មីយ៉ានម៉ា បង់ក្លាដែស ឥណ្ឌា នេប៉ាល … ។ ជាមួយគ្នាប្រទេសជាច្រើនប្រឈមគ្រោះរាំងស្ងួត កម្តៅក្តៅខ្លាំងដូចជាតំបនអ៊ឺរ៉ុប មានប្រទេសបារាំងជាដើម ដែលមានកម្តៅដល់ទៅ ជិត៤៥អង្សាសេរ ។ ចំណែកនៅពេលត្រជាក់វិញ គឺធ្លាក់ ក្រោមសូន្យ អស្សាសេ ពិតជាពិបាកនៅក្នុងការរស់នៅសមទៅ និងអាកាសធាតុប្រែប្រួលយ៉ាងឆាប់រហ័សបែបនេះ ។
នៅពេលនេះដែរ ប្រទេសជប៉ុនក៏ប្រឈមនៅរលកកម្តៅ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១១នាក់បានបាត់បង់ជីវិត និង៥,៦៦៤នាក់ត្រូវទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យ កំឡុងមួយសប្តាហ៍កន្លងទៅនេះ ដោយសារការវាយប្រហារពីរលកកម្តៅ នៅតាមតំបន់ជុំវិញប្រទេសជប៉ុន ។
យោងតាមអាជ្ញាធរជប៉ុន កាលពីចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដា ចំនួនមនុស្សដែលត្រូវទទួលការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យបានកើនឡើងយ៉ាងគំហុក ខណៈសីតុណ្ហភាពបានឡើងខ្ពស់ដល់៣២-៣៥អង្សាសេ ។ ការវាយប្រហាររលកកម្តៅនេះ បានកើតមាន ក្រោយអំឡុងខែមិថុនា និងប៉ុន្មានសប្តាហ៍ដំបូងនៃខែកក្កដានេះ ហាក់មានសីតុណ្ហភាពទាប ។
គួរជម្រាបថា កាលពីខែឧសភាវិញ ក៏មានមនុស្សមួយចំនួនស្លាប់ និងរាប់រយនាក់ត្រូវចូលមន្ទីរពេទ្យ ដោយសារការវាយប្រហារពីរលកកម្តៅនៅជប៉ុនផងដែរ ។ ចំណែកកាលពីឆ្នាំ២០១៨ រលកកម្តៅអំឡុងរដូវក្តៅនៅប្រទេសជប៉ុន បានផ្តាច់ជីវិតមនុស្សរហូតដល់ជាង១,០០០នាក់៕