ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីសុវត្ថិភាពនាវាដឹកទំនិញ កូរ៉េខាងត្បូង​បានសម្រេចបញ្ជូននាវាចម្បាំងទៅការពារ​នាវាដឹកទំនិញ

ចែករំលែក៖

ស្ថានភាពកាន់តែតានតឹងខ្លាំងឡើងនៅក្នុងតំបន់សមុទ្រពែក្ស ប្រទេសជាច្រើននៅជុំវិញពិភពលោក ​បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងដល់សុវត្ថិភាព របស់នាវាដឹកទំនិញខ្លួន​ខ្លាច ត្រូវរងការវាយប្រហារ ឬត្រូវ អ៊ីរ៉ង់ចាប់ខ្លួន​ ។ ​ ជាមួយគ្នានោះដែរ ក្រុមចោរសមុទ្រ ក៏បានបង្កើនសកម្មភាពប្លន់នាវាដឹកទំនិញផងដែរ ។

បច្ចុប្បន្ន មានប្រទេសជាច្រើនបានបញ្ជូននាវាចម្បាំងទៅការពារនាវាដឹកទំនិញរបស់ខ្លួន ក្នុងនោះមាន ក្នុងនោះមានប្រទេស អូស្ត្រាលី​ បារាំង អាល្លឺម៉ង់ ជប៉ុន ន័រវេស កូរ៉េខាងត្បូង អង់គ្លេស … ។

នៅថ្ងៃទី​២៩ ខែកក្កដានេះ កម្លាំងទាហានជើងទឹកអង់គ្លេសបានបញ្ជូននាវាចម្បាំងបន្ថែមមួយគ្រឿងទៀតទៅកាន់សមុទ្រពែក្ស​ ។ ជាមួយគ្នានេះ​កូរ៉េខាងត្បូង ក៏បានប្រកាសថា និងបញ្ជូននាវាចម្បាំង មួយគ្រឿងដ៏ទំនើប​ទៅកាន់ដែនសមុទ្រពែក្ស​​នៅដើម ខែសីហា ខាងមុខ ជាការឆ្លើយតបទៅ នឹងអាមេរិក​បានស្នើឲ្យបញ្ជូនទាហានទៅចូលរួមការពារ ។

បច្ចុប្បន្នកម្លាំងទាហានជើងទឹក​កូរ៉េខាងត្បូង កំពុងតែបំពេញការងារប្រឆាំងក្រុមចោរសមុទ្រ​ នៅតំបន់សមុទ្រស៊ូម៉ាលីនៅជិតដែនសមុទ្រពែក្ស ។ ​ចាប់តាំងពីឆ្នាំ​២០០៩ ​មកទល់ពេលនេះ ​នាវាចម្បាំង របស់​កូរ៉េខាងត្បូង បានជួយការពារនាវាដឹកទំនិញរបស់កូរ៉េខាងត្បូង ក៏ដូចជារបស់ប្រទេសផ្សេងទៀតដែលឆ្លងកាត់ដែនសមុទ្រនោះ ។ កន្លងមកកូរ៉េខាងជើងតែងតែចូលរួមនៅក្នុងសកម្មភាពយោធា​ដឹកនាំដោយអាមេរិក ។

ការប្រឈមមុខតានតឹងរវាងអ៊ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិច​កាន់តែខ្លាំងឡើង ក្រោយពេលនាវាដឹកប្រេងមួយគ្រឿងរបស់អ៊ីរ៉ង់ត្រូវអង់គ្លេស​ចាប់នៅដែនសមុទ្រ Gibraltar ដោយសង្ស័យថាបានដឹកប្រេងទៅកាន់ប្រទេសស៊ីរី​បំពានច្បាប់ដាក់ទណ្ឌកម្មរបស់អឺរ៉ុប ។ ក្រោយមក​នាវាដឹកប្រេងពីរគ្រឿងរបស់អង់គ្លេស ត្រូវអ៊ីរ៉ង់ចាប់ខ្លួនផងដែរបង្ខំឲ្យ ប្រទេសនេះ​បញ្ជូននាវាចម្បាំង​ ពីរគ្រឿងទៅការពារនាវាដឹកប្រេង របស់ខ្លួនឆ្លងកាត់ទីនោះ ៕


ចែករំលែក៖