អំពើហិង្សាកើតឡើងនៅក្នុងពន្ធនាគារប្រទេសប្រេស៊ីល តែងតែកើតឡើងជាញឹកញាប់ ដោយអ្នកទោស នៅក្នុងពន្ធនាគារ បានសងសឹកគ្នា បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ។
មកទល់ពេលនេះ មន្ត្រីសន្តិសុខនៅក្នុងពន្ធនាគារបានប្រកាសថា មានអ្នកស្លាប់៥៧នាក់ និងរបួសជាច្រើន ក្នុងអំពើហិង្សានោះ ។ សាច់ញាតិ អ្នកទោស ជាច្រើនបាននាំគ្នាទៅកាន់ពន្ធធនាគារដើម្បីរង់ចំាដំណឹងពីសាច់ញាតិ នៅខាងក្នុង ។ អំពើហិង្សាកើតឡើងក្នុងពេលដែល ក្រុមបងធំជួញដូរគ្រឿងញៀន កម្ចាត់សត្រូវ នៅតំបន់Amazon។ ក្នុងចំណោមអ្នកទោស៥៧នាក់ស្លាប់ មាន១៦នាក់ត្រូវគេកាត់ក្បាល ។
មន្ត្រីប្រេស៊ីលបានប្រកាសឲ្យដឹងថា អំពើហិង្សាកើតឡើងនៅពន្ធនាគារនៅទីក្រុង Altamira ស្ថិតនៅក្នុងរដ្ឋ Para ។ នៅក្នុងពន្ធនាគារនោះ អាចដាក់អ្នកទោសបាន៣៤៣នាក់ ប៉ុន្តែបានដាក់អ្នកទេស លើសពីចំនួនទ្វេដង ។
លោក Jarbas Vasconcelos ប្រធានពន្ធនាគារខាងលើបានឲ្យដឹងថា អំពើហិង្សាផ្ទុះឡើងនៅវេលាម៉ោង៧ ថ្ងៃទី២៩ខែកក្កដា ក្នុងពេល អ្នកទោស ហូបអាហារពេលព្រឹក ។ ក្រុមជួញដូរគ្រឿងញៀនមួយក្រុមបានដណ្តើមទីតាំងនៅក្នុងពន្ធនាគារ ដោយកាត់ក្បាលសត្រូវ១៦នាក់ ហើយដុតបំផ្លាញធ្វើឲ្យ មនុស្សជាច្រើន ស្លាប់ដោយសារតែថប់ដង្ហើម ។ សរុបមានអ្នកស្លាប់ដល់ទៅ៥៧នាក់ ។
តាមរបាយការណ៍ពីពន្ធនាគារខាងលើបញ្ចាក់ថា ក្រុមបងធំ Comando Classe A ជាអ្នកបង្កឲ្យមានអំពើហិង្សា ដោយក្រុមហ៊ុន បានសម្រុកទៅកាន់តំបន់ ឃុំខ្លួនក្រុម Comando Vermelho CV ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏ល្បីល្បាញនៅរដ្ឋ Rio ដោយធ្វើសកម្មភាពនៅទូទាំងប្រទេសប្រេស៊ីល៕