ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាល និងអាជ្ញាធរខណ្ឌសែនសុខធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមចោរប្លន់ និងទិញផលចោរកម្មសរុប ១២នាក់

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅបានគាំទ្រនូវចំណាត់ការរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ លើផែនការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលភូមិ-សង្កាត់មានសុវត្ថិភាព ប្រកបដោយការទទួលខុសត្រូវក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្រោមវត្តមានលោកឧត្ដមសេនីយ៌ទោ មិន សុផេត ស្នងការនគរបាលរង រាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ និងលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានធ្វើសន្និសិទ្ធសារព័ត៌មានបង្ហាញមុខក្រុមចោរប្លន់ និងអ្នកទិញផលចោរកម្មសរុបចំនួន ១២នាក់ ដែលឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ។
សូមបញ្ជាក់ថា៖ក្នុងចំណោមជនល្មើសទាំង ១២នាក់ គឺជនស្មើសចំនួន ១០នាក់ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី០២ កញ្ញា ២០១៩ នៅចំណុចរង្វង់មូលចោមចៅ ដែលពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស (ប្រើជើងធាក់យកម៉ូតូ) ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី០៧-០៦-២០១៩ វេលាម៉ោង៣ និង០០នាទី នៅចំណុចមុខខាងហាងពន្លឺពេជ្រ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ​។
ដោយឡែក ជនល្មើសចំនួន ០២នាក់ទៀត ជាក្រុមទិញផលចោរកម្ម ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី០២-កញ្ញា-២០១៩ វេលាម៉ោង ១០ និង០០នាទី បន្ទាប់ពីបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ច៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖