ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្ដអគ្គិសនីឆេះផ្ទះ១ខ្នង និងឆេះទ្រព្យសម្បត្តិមួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆេះផ្ទះ០១ខ្នង និងឆេះទ្រព្យសម្បត្តិមួយចំនួនធំ កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិផ្លូវទ្រៀស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះប៊ូ សូយ ភេទប្រុស អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះមាស ស៊ាន់ អាយុ៤២ឆ្នាំ បានឆេះផ្ទះទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿងជញ្ជាំងក្តារ ។

ខូចខាត ឆេះផ្ទះ០១ខ្នងទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ, ម៉ាសុីនដេរខោអាវ ២គ្រឿង, ទូខោអាវ ១, ប្រាក់រៀលចំនួន ៣ ៥០០ ០០០៛, ខ្សែកមាស ១ខ្សែ ស្មើទឹកប្រាក់ ៣ ០០០ ០០០៛, ខ្សែកប្លាកទីន ១ខ្សែ ស្មើរទឹកប្រាក់ ២ ០០០ ០០០៛, ក្រណាត់សម្រាប់ដេរខោអាវមួយចំនួន និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។

មូលហេតុ ឆ្លងចរន្តអគ្គិសនី ។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍បានចេញអន្តរាគមន៍ចំនួន១គ្រឿងប្រើប្រាស់ទឹកអស់៤ម៉ែត្រ គូបរលត់ទាំងស្រុង មានកម្លាំងអន្តរាគមន៍សរុបចំនួន១០នាក់-កម្លាំងអធិការរដ្ឋានស្រុកចំនួន៨នាក់-កម្លាំងអាវុធហត្ថ ០២នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ គាង សុធា នាយផ្នែកសណ្ដាប់ធ្នាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖