ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំក្រុមការងារវេប្រគេននូវបច្ច័យទេយ្យទាននិងភេសជ្ជៈដល់ព្រះសង្ឃក្នុងពិធីភ្ជុំបិណ្ឌចំនួន១២វត្ត ក្នុងស្រុកកំចាយមារ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំក្រុមការងារក្រោមឱវាទ វេប្រគេននូវបច្ច័យទេយ្យទាននិងភេសជ្ជៈដល់ព្រះសង្ឃក្នុងពិធីភ្ជុំបិណ្ឌចំនួន១២វត្ត ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ វត្តទាំងអស់រួមមាន៖ ១- វត្តវិសុទ្ធមត្តារាម
២-វត្តកឹងសុរិយា
៣- វត្តសាមគ្គីមុនីរស្មីតាកែវ
៤- វត្តស្មោង
៥- វត្តកំចាយមារ
៦- វត្តទួលសង្កែ
៧- វត្តព្រៃតាស្មូន
៨- វត្តជោតិវ័ន (ជាច)
៩- វត្តឥន្ទសាល ហៅវត្តពោនពិសី
១០- វត្តទេពនិម្មិត (វត្តអញ្ចាញ)
១១- វត្តរតនសីលាក្របៅថ្មី
១២- វត្តសន្តិសុខារាម (ក្របៅចាស់) ក្នុងនោះនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានប្រគេននូវបច្ច័យទេយ្យទាននិងភេសជ្ជៈសរុបជាទឹកប្រាក់ចំនួន ២៣លានរៀល លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន ជីដូន ជីតា ញាតកា ទាំងប្រាំពីរសន្តានដែលបានរំលាងខន្ធទៅកាន់បរិលោក និងបុព្វបុរស យុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ជូនជាតិមាតុភូមិ សូមវិញ្ញាណក្ខន្ធ លោកអ្នកដែលមានគុណទាំងនោះ បានទទួលនូវឥដ្ឋមនុញ្ញផល គឺផលជាទីគាប់ចិត្ត ដែលកូនចៅឧទ្ទិសជូននៅពេលនេះ និងយោន យកកំណើតទៅកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖