ព័ត៌មានទាន់ហេតុការណ៍៖

ចិនខឹងសម្បាយ៉ាងខ្លាំង ក្រោយទាហាន អាមេរិក ជប៉ុន ហ្វីលីពីន​ ធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូង

ចែករំលែក៖

សកម្មភាពធ្វើសមយុទ្ធរវាង អាមេរិក ជប៉ុន និងហ្វីលីពីន នៅតំបន់សមុទ្រចិនភាគខាងត្បូង ស្ថិតនៅដែនសមុទ្រហ្វីលីពីន បានធ្វើឲ្យភាគីចិន ជំទាស់យ៉ាងខ្លាំងដោយចាត់ទុកថា​នោះជាសកម្មភាព បង្កឲ្យមាន វិវាទនិងអសន្តិសុខកើតឡើងនៅក្នុងតំបន់​។

កន្លងមក​រដ្ឋាភិបាលហ្វីលីពីន បានប្រកាសថា ប្រទេសនេះមិនស្វែងរកការធ្វើសង្គ្រាមជាមួយ ចិននោះឡើយ​ នៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ។ មិនតែប៉ុណ្ណោះហ្វីលីពីនក៏បានយលព្រមចែករំលែកផលលាភ​ ទទួលបានការការឃួងយកប្រេងនៅតំបន់សមុទ្រដែលមានវិវាទ ក្នុងនោះហ្វីលីពីន ទទួលបាន ៦០ ចំណែកចិន ទទួលបានតែ ៤០ភាគរយប៉ុណ្ណោះ​។

នៅពេលនេះកម្លាំងទាហាន អាមេរិក ជប៉ុន និងហ្វីលីពីន ជាង ២ពាន់នាក់ បានចាប់ផ្តើម​ធ្វើសមយុទ្ធរួមគ្នា ជាប្រចាំនៅក្នុងតំបន់សមុទ្រ​ចិនខាងត្បូង  ចាប់ពីថ្ងៃទី​៩ខែតុលាឆ្នាំ​២០១៩។

គោលដៅនៃការធ្វើសមយុទ្ធ គឺដើម្បីបង្កើនសមត្ថភាព នៅក្នុងប្រតិកម្មរហ័ស សម្រាប់កម្លាំងទាហានប្រទេសទាំង​៣​។

សមយុទ្ធខាងលើ​មានរយៈពេល១០ថ្ងៃ​ ក្នុងនោះមានសមយុទ្ធបាញ់គ្រាប់ពិតផងដែរ​ ។ ក្រៅពីនេះក៏មានសកម្មភាពវាយលុក ទៅលើដីគោក ក្នុងតំបន់សមុទ្រ​ Subic ​ជាតំបន់ដែលទាហានអាមេរិក ធ្លាប់ធ្វើសកម្មភាពនៅទីនោះ ស្ថិតនៅភាគខាងជើង រដ្ឋធានី ម៉ានីលរបស់ហ្វីលីពីន។ សមយុទ្ធក៏មានសកម្មភាពមនុស្សធម៌ នៅខេត្តចំនួន​៦ស្ថិតនៅភាគខាងជើងប្រទេសហ្វីលីពីន។

ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកការធ្វើសមយុទ្ធខាងលើ របស់កម្លាំងទាហានអាមេរិក និងសម្ព័ន្ធមិត្ត នៅជិតតំបន់ដែលចិនគ្រប់គ្រងគឺជាការគំរាមកំហែង​ដល់សន្តិសុខនៅក្នុងតំបន់ ។

ប៉ុន្តែភាគីអាមេរិក និងហ្វីលីពីនបានប្រកាសថា សកម្មភាពធ្វើសមយុទ្ធខាងលើ គឺដើម្បីប្រឆាំងក្រុមភេរវកម្ម ជួយសង្គ្រោះ មនុស្សធម៌តែប៉ុណ្ណោះ​។ នៅក្នុងសេចក្តីប្រកាស របស់ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងម៉ានីលបានបញ្ជាក់ថា «សកម្មភាពធ្វើសមយុទ្ធខាងលើ គឺដើម្បី បង្កើនការរក្សាសេរីភាពចរាចរណ៍នៅដែនសមុទ្រ​ ឥណ្ឌា-ប៉ាស៊ីហ្វិក៕


ចែករំលែក៖