ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិ កើតឡើងជាបន្តបន្ទាប់នៅជប៉ុន តើនោះជាបណ្តាសាធម្មជាតិឬ?

ចែករំលែក៖

ប្រទេសជប៉ុនស្ថិតនៅលើកោះដែលគ្មានព្រំដែនដីគោកជាប់ប្រទេសណាឡើយ គឺឡោមព័ទ្ធដោយសមុទ្រ ។ ទាំងនោះហើយ បានជានៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ ជប៉ុនបានខិតខំដណ្តើមគ្រប់គ្រងដីគោក ក្នុងនោះមានឧបទ្វីបកូរ៉េ ប៉ុន្តែមិនបានសម្រេច ដោយត្រូវចុះចាញ់ដោយសារតែការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកទៅលើទីក្រុងហីរ៉ូស៊ីម៉ា និងណាហ្គាសាគី។

ដោយសារតែប្រទេសកោះ ជប៉ុនងាយរងគ្រោះធម្មជាតិច្រើនជាងគេបំផុតតាំងពីរំជួយដី រលក់យក្សស៊ូណាមិ ភ្នំភ្លើង ខ្យល់ព្យុះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ គ្រោះធម្មជាតិធំទាំងឡាយដែលពិភពលោកជួបប្រទះ គឺបានកើតឡើងនៅក្នុងប្រទេសជប៉ុនទាំងអស់ តាំងពីការទម្លាក់គ្រាប់បែកបរមាណូជាដើម ធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសតែមួយគត់រងនូវការវាយប្រហារ។

ពលរដ្ឋដែលមានអបិយជំនឿធ្លាប់បានលើកឡើងថា ដោយសារតែជប៉ុនកាលពីអតីតកាលមានភាពសហាវឃោឃៅខ្លាំងពេក ទើបរងបណ្តាសាពីធម្មជាតិបែបនេះ។ នៅក្នុងសម័យសង្គ្រាមដឹកនាំដោយអធិរាជ្យជប៉ុន បានសម្លាប់មនុស្សជាច្រើន ធ្វើឲ្យគ្រួរសារបែកបាក់ ហើយទាហានជប៉ុនបានចាប់កូនក្រមុំគេយកទៅរំលោភ បម្រើទណ្ហា ធ្វើឲ្យគ្រួសារជាច្រើនរងទុក្ខវេទនា ។ភាពឃោឃៅនោះបានធ្វើឲ្យពលរដ្ឋរាប់លាននាក់បានដាក់បណ្តាសាលើជប៉ុន។

នៅពេលនេះ ជប៉ុនកំពុងតែទទួលរងនូវលទ្ធផលពីបណ្តាសារទាំងនោះឬ?

នៅពេលនេះព្យុះកំណាចបានឆ្លងផុតទៅ បន្សល់នៅក្តីទុក្ខ និងការបាតបង់ដល់ពលរដ្ឋជប៉ុន។

ព្យុះ​ Hagibis ​បានឆ្លងផុតដោយឆ្ពោះទៅកាន់សមុទ្រ ជប៉ុនវិញហើយ ប៉ុន្តែអ្វីដែលបន្សល់ទុក្ខពីព្យុះនោះ គឺការខូចខាតទាំង ទ្រព្យធន់ អាយុជីវិតមនុស្សជាច្រើន​។

នៅពេលនេះ កម្លាំងជួយសង្គ្រោះជប៉ុន បានខិតខំ ស្វែងរកអ្នកដែលបាត់ខ្លួន​ និងជួយដល់អ្នកដែលរងផលប៉ះពាល់ខ្លាំងដោយព្យុះកំណាចខាងលើ​។ ព្យុះHagibis បានសម្លាប់មនុស្ស ៣៥នាក់ បាត់ខ្លួន​២០ និងរងរបួសជាង​១០០នាក់ ។ តំបន់ជាច្រើននៅក្នុងទេសជប៉ុនលិចលង់​ដោយទឹកជំនន់ ។

កម្លាំងទាហាន​ជប៉ុន ២៧ពាន់នាក់ បានបញ្ជូនទៅជួយដល់ពលរដ្ឋនៅក្នុងតំបន់រងគ្រោះ​។ នៅក្នុងតំបន់​Nagano ​កម្លាំងជួយសង្គ្រោះ បាន ព្យាយាម រំដោះមនុស្ស​៣៦០នាក់ ដោយសារតែបាក់ដីកាត់ផ្តាច់ពួកគត់​។ ក្រសួងសុរិយោដីជប៉ុនបានព្រមានថា អាចនឹងមានទឹកជំនន់កើនឡើងដល់ទៅ​៥ម៉ែត្រ​។

ទំនប់នៃដងទន្លេ Chikuma ​ជនលិចនៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី​១៤ ខែតុលា ពេលមនុស្សកំពុងតែ​ដែកលង់លក់​ ។ទាំងនោះហើយ ទើបមានអ្នកស្លាប់កើនឡើងខ្ពស់បែបនេះ។

នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូអាបេ បានកោះប្រជុំជាបន្ទាន់ ដោយផ្ទល់អាទិភាព ជួយដល់ពលរដ្ឋ​រងផលប៉ះពាល់ ។ ព្យុះខាងលើ បានបង្កឲ្យបាក់ដី​៥៦កន្លែង នៅ១៥ស្រុក។​ ផ្ទះពលរដ្ឋ រហូតដល់​១៤ពាន់ខ្នង​ រងការខូចខាត ។

ក្នុងរយៈពេលខ្លីកន្លងមក ជប៉ុនរងការវាយប្រហារដោយគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលបានសម្លាប់មនុស្សជាង២០០នាក់ និងរបួស បាត់ខ្លួនជាច្រើននាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរាប់សិបពាន់លានដុល្លារថែមទៀត។

គ្រោះទឹកជំនន់ទើបតែកន្លងផុតទៅ ដោយតំបន់រងគ្រោះមិនទាន់អាចរៀបចំឡើងវិញផង ជប៉ុនបែជារងការវាយប្រហារដោយរលក់កម្តៅវិញម្តង បណ្តាលឲ្យមានមនុស្សជាង៣០នាក់ស្លាប់ និងជាង១.០០០នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

សូមបញ្ជាក់ថា នៅក្នុងខែកក្កដានេះ ជប៉ុនទទួលរលកកម្តៅខ្លាំង ដែលមានសីតុណ្ហភាពកើនពី៣៥ឡើងដល់ជាង៤០អង្សារសេ។

ពលរដ្ឋជប៉ុនត្រូវរងគ្រោះផ្ទួនៗគ្នា ផុតពីគ្រោះទឹកជំនន់ដែលសម្លាប់មនុស្សជិត២០០នាក់ ពេលនេះ ចូលដល់អាកាសធាតុក្តៅខ្លាំងថែមទៀត។ កម្តៅក្តៅខ្លាំងស្ទើរតែមិនធ្លាប់មាន ដែលបានកើនឡើងដល់ជាង៤០អង្សារសេ។ កម្តៅខ្លាំងបែបនេះ គឺមិនធ្លាប់ជួបទេនៅជប៉ុន បើគិតតាំងពីឆ្នាំ១៨៨០មក។

អាកាសធាតុក្តៅជាប់ៗគ្នា គឺចាប់មានតាំងពីថ្ងៃទី៩ ខែកក្កដា រហូតមក ដែលអាកាសធាតុក្តៅជាមធ្យម ចាប់ពី៣៥អង្សារ ឡើងរហូតដល់ជាង៤០អង្សារសេនៅថ្ងៃខ្លះ។ សីតុណ្ហភាពនេះឡើងខ្លាំងជាងធម្មតា ពីជាង១០ទៅជិត២០អង្សារ។

កាលពីថ្ងៃសៅរ៍ ទី២១ ខែកក្កដា នៅក្រុងក្យូតូ ភាគខាងជើងប្រទេសជប៉ុន សីតុណ្ហភាពបានឡើងដល់៣៨អង្សារ។ តែនៅពេលយប់សីតុណ្ហភាពបានធ្លាក់ចុះបន្តិចវិញ គឺធ្លាក់មកត្រឹម២៨ទៅ២៩អង្សារ។

អាជ្ញាធរជប៉ុនបានប្រាប់ឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ហើយនឹងបានរឮកប្រាប់ពលរដ្ឋឲ្យប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងកង្ហារដើម្បីជួយកាត់បន្ថយកម្តៅ ព្រមទាំងត្រូវផ្អាកឈប់ធ្វើសកម្មភាពការងារនៅខាងក្រៅផ្ទះ។ នៅសាលារៀនវិញ ត្រូវរកមធ្យោបាយការពារកុមារ និងមិនត្រូវឲ្យកូនសិស្សធ្វើសកម្មភាពក្រៅសាលា នៅក្រោមកម្តៅថ្ងៃខ្លាំងនោះទេ។

នៅជប៉ុនការក្តៅខ្លាំងដែលបណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សនេះ គឺធ្លាប់កើតមានម្តងដែរ នៅឆ្នាំ២០១៦ ដែលកាលនោះ មានមនុស្សស្លាប់ រហូតដល់ទៅ៥០នាក់ ហើយជាង៥ម៉ឺននាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ (kanpai.fr)។

ជាធម្មតា នៅជប៉ុនគឺតែងតែមានអាកាសធាតុក្តៅខ្លាំង ដែលលំបាកនឹងទ្រាំនៅក្នុងខែកក្កដានិងខែសីហា។ ហើយដោយសារតែកម្តៅកើនឡើងខ្លាំង ដែលធ្វើឲ្យមានមនុស្សស្លាប់នៅពេលនេះ ទើបធ្វើឲ្យគេមានការព្រួយបារម្ភពីការរៀបចំកីឡាអូឡាំពិក ដែលគ្រោងថានឹងត្រូវរៀបចំនៅក្នុងខែកក្កដា និងខែសីហា នៅឆ្នាំ២០២០ ៕


ចែករំលែក៖