ព័ត៌មានទាន់ហេតុការណ៍៖

Catalonia ធ្លាក់ក្នុងអំពើហិង្សា ៣ថ្ងៃជាប់គញនា ក្រោយដាក់គុកអ្នកនយោបាយ​សំខាន់ក្នុងតំបន់

ចែករំលែក៖

ស្ថានភាពនៅក្នុងតំបន់ Catalonia ​ប្រទេសអេស្បាញកាន់តែអាក្រក់ទៅ​ក្រោយពេល ក្រុមបាតុករដង្ហែក្បួនបាតុកម្ម ជាប់គ្នា​៣ថ្ងៃ​ប្រឆាំង នឹងការកាត់ទោសដាក់ពន្ធនាគារ អ្នកនយោបាយ ទាមទារ​ស្វ័យភាពនៅក្នុងតំបន់នេះ។

កាលពីយប់ថ្ងៃទី​១៦ ខែតុលា ទីក្រុងបាសេឡូណា ​តំបន់​ Calalonia ​គ្រប់ដណ្តប់ដោយ​អំពើហិង្សា​ ដោយមានរថយន្តជាច្រើនត្រូវក្រុមបាតុករដុតបំផ្លាញ​។ ប៉ុន្តែ មេដឹកនាំនៅតំបន់ខាងលើ​បានប្រកាសថា សកម្មភាព​ខាងលើ​មិនមែនដំណាងឲ្យ​​ តំបន់នេះឡើយ ពលរដ្ឋនៅក្នុងតំបន់នេះ​មិនបង្កហិង្សានោះដែរ។

សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ បានផ្សាយថា មនុស្សរាប់​ពាន់នាក់បានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅតំបន់ Catalonia ក្រោយអតីតក្រុម​មេដឹកនាំច​លនាទាមទារ ឯករាជ្យនៃតំបន់នេះ ត្រូវបានតុលាការ​អេស៉្បាញសម្រេច​កាត់ទោសដាក់​ពន្ធនាគារ។

សកម្មភាពតវ៉ានេះ ក៏បានបណ្តាលឲ្យមានអំពើហិង្សាប៉ះទង្គិចគ្នាជាមួយប៉ូលិសផងដែរ។ ការធ្វើបាតុកម្ម បានចាប់ផ្តើមឡើង បន្ទាប់ពីអតីតអ្នកនយោបាយ​ក៏ដូចជាសកម្មជន​ចំនួន​៩នាក់នៃចលនាទាមទារឯករាជ្យឲ្យតំបន់ Catalonia ត្រូវបានតុលាការអេស៉្បាញ សម្រេច​ផ្តន្ទា​ទោសដាក់ ពន្ធនាគាររយៈពេលចន្លោះពី៩ទៅ១៣ឆ្នាំ កាលពីដើម​សប្តាហ៍​នេះ។ កាល​ពីថ្ងៃចន្ទ ក្រុមអ្នកតវ៉ាបានព្យាយាមបិទផ្លូវចេញ-ចូលព្រ​លាន យន្តហោះ El Prat នៃទីក្រុង Barcelona ដែលបណ្តាលឲ្យ​ជើងហោះហើរ​ជាង១០០ត្រូវលុប​ចោលថែម​ទៀត​ផង។ នៅទី​ក្រុងមួយចំនួនទៀត នៃតំបន់ Catalonia ដូចជា Girona និង Tarragona ក៏មានការតវ៉ាដូច​គ្នា។

គួរជម្រាបថា បុគ្គលទាំង៩នាក់ខាងលើ ត្រូវបានអេស៉្បាញកាត់ទោស ដោយសារជាប់ពាក់​ព័ន្ធ​ក្នុងការរៀបចំ ការបោះឆ្នោតប្រជាមតិ និងការប្រកាសឯករាជ្យជាឯក​តោភាគីកាល​ពីឆ្នាំ​២០១៧នៅតំបន់ Catalonia ដែលរដ្ឋាភិបាលទីក្រុងម៉ាឌ្រីតចាត់ទុក ជាទង្វើខុស​ច្បាប់។ តំបន់ Catalonia ដែលស្ថិតនៅភាគខាងជើងប្រទេសអេស៉្បាញ និងជាទីជម្រក​មនុស្សប្រ​មាណ​​៧.៥លាននាក់ មានភាសា សភា ទង់ជាតិ និងបទភ្លេងជាតិ ដាច់ដោយឡែក​ពីអេស៉្បាញ៕


ចែករំលែក៖