ប្រទេសជាច្រើននៅជុំវិញពិភពលោក បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយតួកគីវាយប្រហារទៅលើក្រុមជនជាតិឃឺដនៅក្នុងប្រទេសស៊ីរីហើយការវាយប្រហារនោះ ជាបង្កឲ្យមានចម្លោះប្រហោង ជួយដល់ក្រុមភេរវកម្ម ងើបឡើងវិញ។
វាយលុកទៅលើក្រុមប្រដាប់អាវុធឃឺដ នៅភាគខាងជើង នៃប្រទេសស៊ីរីនោះមក រហូតមកដល់ពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏កំពុងតាមដានស្ថានការណ៍នានា ដែលកំពុងតែវិវឌ្ឍ នៅក្នុងប្រទេស ដោយសារមានការព្រួយបារម្ភពីការកកើតឡើងវិញ នៃក្រុមភេរវករ IS ។
មន្រ្ដីឥណ្ឌូនេស៊ី បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ដោយសុំលក្ខខណ្ឌមិនប្រាប់អត្តសញ្ញាណ បានឲ្យដឹងថា នៅពេលនេះ ឥណ្ឌូនេស៊ី កំពុងតែតាមដានយ៉ាងយកចិត្តទុក អំពីស្ថានការណ៍វិវឌ្ឍជាថ្មី នៅក្នុងប្រទេសស៊ីរី។ មិនថា តែប្រទេសឥណ្ឌូនេស៊ី ប៉ុណ្ណោះទេ សូម្បីតែប្រទេសនានា នៅលើពិភពលោក ក៏មានការព្រួយបារម្ភអំពីកកើតឡើងវិញ នៃក្រុមភេរវករ IS ផងដែរ។
មន្រ្ដីដដែល បានបន្ដថា ការវាយលុករបស់តួកគីទៅលើតំបន់ភាគខាងជើង នៃប្រទេសស៊ីរីនោះ ឥណ្ឌូណេស៊ី ក៏កំពុងតែមានការព្រួយបារម្ភថា ក្រុមសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាមឥណ្ឌូនេស៊ី (IS) អាចនឹងភៀសខ្លួន ចេញពីផ្ទះសម្បែងរស់ពួកគេ ហើយនាំគ្នាទៅរៀបចំកម្លាំងរបស់ពួកគេឡើងវិញ។ ទោះបីជាយ៉ាង អាជ្ញាធរឥណ្ឌូនេស៊ី នៅមិនទាន់អាចបញ្ជាក់អំពីរបាយការណ៍ នៃការរត់គេចខ្លួនរបស់ក្រុមសកម្មប្រយុទ្ធទាំងនោះ បាននៅឡើយ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ Suhardi Alius ប្រមុខទីភ្នាក់ងារប្រឆាំងភេរវកម្មជាតិ (BNPT) បានថ្លែងថា នៅពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី មានការប្រុងប្រយ័ត្នខ្ពស់ និងប្រាស្រ័យទាក់ទងជាមួយបណ្តាប្រទេសជាដៃគូ តាមឃ្លាំមើលអំពីស្ថានការណ៍វិវឌ្ឍ នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីកងទ័ពតួកគី បានចាប់ផ្តើមវាយលុក កាលពីថ្ងៃទី៩ ខែតុលា ឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសស៊ីរី។ យើងកំពុងតាមដានរាល់ការវិវឌ្ឍទាំងអស់ នៅក្នុងប្រទេសស៊ីរី។ បញ្ហានេះក៏ត្រូវតែពិភាក្សា នៅក្នុងកិច្ចប្រជុំជាមួយភ្នាក់ងារសន្តិសុខពិភពលោក ក្រោមការចូលរួមរបស់អង្គការសហប្រជាជាតិ នៅ Sochi ប្រទេសរុស្ស៊ី ផងដែរ។ នៅពេលនេះ លោកកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដើម្បីចូលរួមសន្និសីទលើកទី១៨ នៃភ្នាក់ងារស៊ើបការណ៍អនុវត្តច្បាប់ និងប្រធានផ្នែកសន្តិសុខ នៃទីភ្នាក់ងារដៃគូបរទេស នៃអង្គភាពសន្តិសុខសហព័ន្ធរុស្ស៊ី៕